នេះគំរូកិច្ចសន្យាទិញ-លក់ដីផ្ទះ ងាយស្រួលបំផុត មិនឲ្យគេបន្លំបាន

  • 2018-08-13 09:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខណៈ​វិស័យ​អចលនទ្រព្យ​កំពុង​មាន​សន្ទុះ​នៅ​កម្ពុជា អ្នក​រកស៊ី និង​ អ្នកមាន​តម្រូវការ​ក្នុង​វិស័យ​នេះ​​ចាំបាច់​ត្រូវ​ការ​កិច្ចសន្យា​ទិញ​លក់​មួយ​ប្រកប​ដោយ​សុវត្ថិភាព​។ ជាក់ស្ដែង​ ​កិច្ច​សន្យា​មួយ​ដែល​ពេញលេញ ត្រូវស្រប​តាម​ក្រម​រដ្ឋប្បវេណី​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ ​​​

លោក ប៉ូ អ៊ីវគង់ អគ្គនាយ​ក្រុមហ៊ុន​ Advance Realestate  ​ពន្យល់ថា​ កិច្ចសន្យា​ទិញ-លក់​អចលនទ្រព្យ​ពេញលេញ​ និង​មានសុវត្ថិភាព ​ក្រៅពី​មានបុគ្គល​អ្នកលក់ និង​អ្នកទិញ​ នោះ​ត្រូវតែ​មាន​អាជ្ញាកណ្ដាល​ជា​សាក្សី តួយ៉ាង​​ក្រុមហ៊ុន​អចលនទ្រព្យ និង​រដ្ឋបាល​ស្របច្បាប់។ ​

លោក ប៉ូ អ៊ីវគង់

​អ្នកជំនាញបន្ថែមថា នៅក្នុងកិច្ចសន្យាមួយ ដែលមានភាគី «អ្នកលក់អចលនទ្រព្យ» មាន​ករណីយ​កិច្ច​ត្រូវ​ប្រគល់​ ឬ​ផ្ទេរកម្មសិទ្ធិ​កាន់កាប់​របស់​ខ្លួន​ឲ្យ​ទៅ​ភាគី​ម្ខាងទៀត​ដែល​ជា «អ្នកទិញអចលនទ្រព្យ» ​ហើយអ្នក​ទិញនេះ​មានករណី​យកិច្ច​ទូទាត់​ប្រាក់​ជាថ្លៃនៃ​ទ្រព្យនោះ​ទៅឲ្យ​អ្នក​លក់​វិញ។ ​រាល់​​កិច្ចសន្យា​ទិញ-លក់​នីមួយៗ​ មាន​ប្រការ​រាយៗ​មិន​ក្រោម​ ១០ចំណុច​នោះ​ទេ ដែល​អ្នកលក់ និងអ្នកទិញ ត្រូវព្រមព្រៀងគ្នាឲ្យរួចរាល់ មុនសម្រេចផ្ទេរកម្មសិទ្ធ។ ចុចទីនេះ ដើម្បី [Download](https://drive.google.com/file/d/1YwtQcN24y8gIfiGbe-tn3R6YNjEOPDmf/view)

ដូចនេះ ដើម្បី​ចងក្រង​កិច្ចសន្យាដែល​មានសុវត្ថិភាព និងស្របច្បាប់​ សូមមើល​គំរូធ្វើ​កិច្ចសន្យាទិញលក់ដី-ផ្ទះ ដូចខាងក្រោម៖ ​

អានបន្ត៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម