សប្បាយ​បាត់! អត់​មាន​ឡាន កសិករ​ឥណ្ឌា​​លេង KiKi Challeng ជាមួយ​គោ​២​ក្បាល ល្បី​ពេញ​ពិភព​លោក(វីដេអូ)

  • 2018-08-13 13:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​ឥណ្ឌា​២​រូប កំពុង​ល្បី​ល្បាញ​ខ្លាំង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ក្រោយ​ពួក​គេ​បាន​ចូល​រួម​លេង​ល្បែង KiKi Challenge ដែល​មាន​ក្នុង​បទ "In My Feeling” របស់​តារា​ចម្រៀង Drake។

ជំនួស​ឲ្យ​ការ Cover បទ​ចម្រៀង​ខាង​លើ ដោយ​រាំ​បណ្ដើរ​ជាមួយ​រថយន្ត​កំពុង​បើក​បរ​សន្សឹមៗនៅ​លើ​ផ្លូវ ដែល​គេ​គ្រប់​គ្នា​និយម​ធ្វើ​ ហើយ​ងាយ​ប្រឈម​គ្រោះ​ថ្នាក់​នោះ កសិករ​ឥណ្ឌា​២​រូប គឺ Anil Geela អាយុ 24 ឆ្នាំ និង Pilli Tirupati អាយុ 28 បាន​ជ្រើស​រើស​ការ​រាំ​បណ្ដើរ​ជាមួយ​គោ​ពីរ​ក្បាល​របស់​ពួក​គេ​ដែល​កំពុង​អូស​រនាស់​ក្នុង​ស្រែ​ជា​ជំនួស​​ទៅ​វិញ។

ការ​សម្ដែង​របស់​ពួក​គេ​ ត្រូវ​បាន​ថត​នៅ​លើ​វា​ស្រែក្នុង​ភូមិ​កំណើត Lambadipally នៃ​ខេត្ត elangana កន្លែង​ដែល​ពួកគេ​ចំណាយ​ពេល​ច្រើន​បំផុត​ក្នុង​ឆាក​ជីវិត​របស់​ពួក​គេ។ វីដេអូ ត្រូវ​បាន​បង្ហោះ​នៅ Channel Youtube ផ្ទាល់​របស់ Srikanth ដែល​មាន​ចំណង​ជើង​ថា "My Village Show” ដោយ​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ឡើង​ៗ។

ក្រោយ​ឃើញ​វីដេអូ​កម្សាន្ត​នៅ​ស្រុក​ស្រែ​របស់​កសិករ​ឥណ្ឌា​ទាំង​ពីរ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​អ៊ីណធឺណិត បាន​ឆ្លើយ​តប​ថា នោះ​ជា​ការ​កម្សាន្ត​ដ៏​បរិសុទ្ធ និង​សុវត្ថិភាព​បំផុត​​មួយ! ហើយ​ថា ពួក​គេ​ពេញ​ចិត្ត​ KiKi Challenge នេះ​ខ្លាំង​បំផុត។

មើល​ទៅ​ពិត​ជា​ស្រស់​ស្រាយ​មែន តោះ...ទស្សនា​ទាំង​អស់​គ្នា!

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ ទារិកា