វិធី​បំបាត់ក្លិនទុរេនក្នុងឡាន​បាន​មួយ​រំពេច ប្រើតែ​របស់​ប៉ុន្មានមុខនេះ​ មិន​បាច់​ចាយ​លុយ​ច្រើន​

  • 2018-08-14 04:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដល់​ខែ​ធូរេន​ មនុស្ស​ជាច្រើន​ បាន​ទៅ​ដល់​ចម្ការ​ ឬ​ទិញ​តាម​តំបន់​នានា​ ហើយ​បើ​អ្នក​ចូលចិត្ត​ខ្លាំង​ ឬ​ទិញ​ផ្ញើ​សាច់ញាតិ​ ពេល​ទៅ​តាម​ខេត្ត​ ប្រាកដ​ជា​ ទិញ​ច្រើន​ដាក់​ក្នុង​រថយន្ត​ ចុះ​បើ​ធូរេន​ធំ​ល្អ​ប្រេះ​ ក្លិន​នឹង​ពេញ​រថយន្ត​តែ​ម្ដង​។

បើ​ អ្នក​ចូល​ជិះ​ក្រោយ​ បើ​ចាញ់​ក្លិន​ខ្លាំង​ ប្រហែល​មិន​អាច​ទ្រាំ​បាន​នោះ​ទេ​។ វិធី​សាមញ្ញ​បំផុត​ អ្នក​ប្រហែល​ធ្លាប់​ប្រើ​ គឺ​យក​សម្ភារៈ​ចេញ​ទាំងអស់​ បើក​ចំហ​រថយន្ត​ចោល​ក្នុង​រយៈពេល​មួយ​។ ទាំង​នេះ​ វិធី​ងាយ​ៗបន្ថែម​ អាច​សាកល្បង​បាន​ ជួយ​រំដោះ​ក្លិន​ចេញ​។

  • នំប៉័ង​៖ ដាក់​នំប៉័ង​ពីរ​ បី​ចំណិត​ ក្នុង​រថយន្ត​រយៈពេល​ ពីរ​ថ្ងៃ​។
  • កាហ្វេ​៖ ឆុង​កាហ្វេ​ជាមួយ​ទឹក​ក្ដៅ​ហុយ​ៗ ដាក់​ចោល​ក្នុង​រថយន្ត​រយៈពេល​ ៣០ នាទី​។
  • ស្លឹក​តយ​៖ ដាក់​ស្លឹក​តយ​មួយ​ចំនួន​លើ​កៅអី​។
  • ធ្យូង​៖ ដាក់​ធ្យូង​ប៉ុន្មាន​ដុំ​ក្នុង​រថយន្ត​។
  • ទឹកខ្មេះ​៖ ដាក់​ទឹកខ្មេះ​មួយ​ចាន​ ក្នុង​រថយន្ត​ ច្រើន​ម៉ោង​។

សមាសធាតុ​ខាងលើ​ មិន​ត្រឹម​តែ​ជួយ​បំបាត់​ក្លិន​ធូរេន​ប៉ុណ្ណោះ​ទេ​ ក៏​អាច​បំបាត់​រាល់​ក្លិន​មិន​ល្អ​នានា​ក្នុង​រថយន្ត​ផង​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://sureplify.com/blog/5-ways-to-get-rid-of-durians-smell-in-your-car/

ប្រភព៖ sureplify   ប្រែ​សម្រួល៖ ប៊ុនធឿន