ទិដ្ឋភាពចុងក្រោយ មុនពេលមីស៊ីលបាញ់សម្លាប់សិស្សសាលា ៥០ នាក់ (មានវីដេអូ)
- 2018-08-14 01:45:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពចុងក្រោយ មុនពេលមីស៊ីលបាញ់សម្លាប់សិស្សសាលា ៥០ នាក់ (មានវីដេអូ)
ចន្លោះមិនឃើញ
វីដេអូមួយខ្សែ ត្រូវបានថតដោយក្មេងប្រុសម្នាក់ក្នុងចំណោមអ្នករងគ្រោះទាំងអស់ដោយសារមីស៊ីលបាញ់ខុសគោលដៅ បែរជាមកត្រូវឡានដឹកសិស្សសាលារហូតសម្លាប់មនុស្ស ៥០ នាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននៅភាគខាងជើងប្រទេស យេម៉ែន។
វីដេអូនេះ បង្ហាញពីសកម្មភាពចុងក្រោយរបស់ក្មេងៗក្នុងឡានដែលកំពុងស្រែកហោរ និងលេងយ៉ាងសប្បាយរីករាយក្នុងដំណើរទស្សនកិច្ចបញ្ចប់ឆ្នាំសិក្សារបស់ពួកគេ។ ប៉ុន្តែជាអកុសល នៅពេលដែលឡានឈប់សម្រាកនៅផ្សារមួយ ស្រាប់តែមានមីស៊ីលហោះសំដៅមកឡានរបស់ពួកគេបណ្ដាលឲ្យក្មេង ៥០ នាក់ត្រូវបានស្លាប់ និង៧៧ នាក់ផ្សេងទៀតរងរបួសតែម្ដង។
គួរឲ្យដឹងថា ក្មេងៗដែលរងគ្រោះទាំងអស់មានអាយុចន្លោះពី ៦ ទៅ ១១ឆ្នាំ ដែលធ្វើដំណើរទស្សនកិច្ចទៅកាន់វាលកប់ខ្មោចពួកឧទ្ទាមនៅភាគខាងជើងប្រទេស៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖