Klopp នឹង​ពិចារណា​តំណែង​នៅ​ជម្រើស​ជាតិ​អាល្លឺម៉ង់​

  • 2018-08-14 02:18:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp បាន​សារភាព​ថា​ខ្លួន​​​នឹង​ពិចារណា​តំណែង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ នៅ​ពេល​អ្នក​សារព័ត៌មាន​ចោទ​សួរ​ថា​តើ​លោក​គិត​យ៉ាង​ណា​បើ​មាន​សំណើ​កើត​ឡើង​មែន​នោះ។​

​អាល្លឺម៉ង់​បាន​រង​ការ​ខកចិត្ត​នៅ​ World Cup រុស្ស៊ី​បន្ទាប់​ពី​បញ្ចប់​នៅ​ចំណាត់ថ្នាក់​បាត​ពូល​ក្នុង​នាម​ជា​ក្រុម​ការពារ​ដំណែង​ជើង​ឯក​ ប៉ុន្តែ​គ្រូ​បង្វឹក​បច្ចុប្បន្ន​មិន​ត្រូវ​បាន​បណ្ដេញ​ចេញ​នោះ​ទេ​​ ដោយ​ត្រូវ​បន្ត​ដឹកនាំ​ក្រុម​តទៅ​ទៀត។

យ៉ាង​ណា​សួរ​ពាក់ព័ន្ធ​នឹង​ឱកាស​នៅ​ទីនោះ​ Klopp ឆ្លើយ​ថា៖ "បើ​សិន​ជា​ថ្ងៃ​​មួយ​ខ្ញុំ​ទំនេរ​ ហើយ​មាន​ការ​ទាក់ទង​នោះ​ខ្ញុំ​​ពិចារណា។ សម្រាប់​ពេល​នេះ​ នៅ​ស្ថានភាព​ពេល​នេះ​ខ្ញុំ​កំពុង​ជាប់​ដៃ​ជាមួយ​ Liverpool ៤​ឆ្នាំ​ទៀត ហើយ​បើ​សិន​ជា​ទៅ​ដឹកនាំ​អាល្លឺម៉ង់​ព្រោះ​ពួកគេ​លេង​ World Cup មិន​ល្អ​ខ្ញុំ​ប្រហែល​មិន​ប្រថុយ​​ទេ"។

Klopp ​​បច្ចុប្បន្ន​កំពុង​ផ្ដោត​លើ​ពាន Premier League ជាមួយ​ Liverpool ក្រោយ​ចាយ​លុយ​ខ្នាត​ធំ​ទិញ​កីឡាករ​៤​នាក់​អស់​ជាង​២០០​លាន​អឺរ៉ូ៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ័ត្ន