វីដេអូខ្លី បង្ហាញ​ពីការ​ធ្វើ​ក្រឡាន​ឆ្ងាញ់​​ របស់​អ្នកភូមិថ្មគ្រែ​ ខេត្តក្រចេះ

  • 2018-08-14 04:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

នរណាមិនល្បីថា​ខេត្តក្រចេះ​មានអាហារមួយប្រភេទ​ដែលទាក់ទាញភ្ញៀវ​ ដែល​បាន​ទៅ​ហើយ​តែងទិញ​ត្រលប់មកវិញ ដើម្បីចែកចាយ​ដល់​បងប្អូន នៅតាមភ្នំពេញ ឬ​ខេត្តនានា នោះគឺ​ក្រឡាន។ ភូមិថ្មគ្រែ​ ក្នុងខេត្តក្រចេះ ត្រូវបាន​គេ​ទទួល​ស្គាល់​ថា ជាទី​ដែល​ធ្វើ​នំ​ក្រឡាន​ឆ្ងាញ់​ជាងគេ។

មនុស្ស​ភាគច្រើន​ដែលធ្លាប់​បាន​ទៅ​ដល់​ខេត្តក្រចេះ ក៏ធ្លាប់​ឃើញក្រឡាន​ឆ្ងាញ់​របស់​ខេត្ត​នេះដែរ ប៉ុន្ដែមួយចំនួន​នៅមិនទាន់​ដឹង​ពី​វិធីធ្វើ​នៅឡើយ។ ដូច្នេះ​ សូមទស្សនាវីដេអូខ្លីខាងក្រោម​នេះ៖

វីដេអូខាងលើនេះ បង្ហាញពីកន្លែងធ្វើក្រឡាន​របស់ អ្នក​ស្រី វ៉ាន់ មីត អាយុ ៣៥ ឆ្នាំ ប្រកប​របរ​ដុត​ក្រឡាន​លក់​ នៅ​ភូមិ​ថ្ម​គ្រែ​លើ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ។ អ្នក​ស្រី​ប្រកប​របរ​នេះ តាំង​ពី​ឆ្នាំ ២០១៣ មក​ម៉្លេះ​។ បច្ចុប្បន្ន​អ្នក​ស្រី​មាន​ម៉ូយ​ជា​ប្រចាំ​ចំនួន ៥​នាក់ ដែល​អាច​ទទួល​ទិញ​ក្រឡាន​ពី​អ្នក​ស្រី ប្រមាណ​ពី ១០០ ទៅ ២៥០​គីឡូ​ក្រាម ក្នុង​មួយ​ថ្ងៃ​៕

ព័ត៌មាន​លម្អិត​ចុចអាន៖ មក​សាក​រសជាតិ​ក្រឡាន​ឆ្ងាញ់​ នៅក្រចេះ​ម្ដង​មើល៎!


អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក