ជប៉ុនសាកល្បងប្រើប្រាស់ឧបករណ៍បាញ់ទឹកតាមផ្លូវ ដោះស្រាយរលកកម្ដៅ

  • 2018-08-14 04:22:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ទីក្រុង​តូក្យូ ត្រូវ​បាន​រាយការណ៍​ថា​កំពុង​សាកល្បង​ឧបករណ៍បាញ់ទឹក​នៅ​តាម​ផ្លូវ​សំខាន់​ៗ​កាល​ពី​ថ្ងៃ​ចន្ទ។

ការ​សាក​ល្បង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​ផ្លូវ​ថ្មើរ​ជើង​សំខាន់​ក៏​ដូច​ជា​ផ្លូវ​ដែល​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ ២០២០។ យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា ឧបករណ៍បាញ់ទឹក​នេះ​អាច​បញ្ចុះ​កម្ដៅ​នៅ​តាម​ផ្លូវ​ប្រហែល ៥​អង្សា​ត្រជាក់​ជាង​សីតុណ្ហភាព​ក្នុង​ខ្យល់។ ដូច្នេះ​ការ​សាកល្បង​ឲ្យ​ដឹង​ពី​ប្រសិទ្ធិភាព​របស់​វា គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ មុន​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០២០។

គួរ​ឲ្យ​ដឹង​ថា បញ្ហា​កម្ដៅ​គឺ​ជា​កង្វល់​ដ៏​ចម្បង​មួយ​សម្រាប់​រដ្ឋាភិបាល​ជប៉ុន ខណៈ​ដែល​ខ្លួន​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អំឡុង​ពេល​​រលកកម្ដៅ​មិន​ធ្លាប់​មាន​រហូត​ដល់ ៤១,១ អង្សា​ដូចនេះ៕

ចុចអាន ៖

ប្រភព៖ JapanToday   ប្រែសម្រួល ៖ រ័ត្ន