ថ្ងៃ​បើក​ឆាក​ Pep ពាក់​នាឡិកា​តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ ​ថ្លៃ​ជាង​គ្រូ​ផ្សេង​ៗ

  • 2018-08-14 07:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​បើក​ឆាក​នៅ Premier League ​កាល​ពី​ចុង​សប្ដាហ៍​ជា​ពេលវេលា​ដែល​​អ្នក​ស្រឡាញ់​បាល់ទាត់​នៅ​អង់គ្លេស​គ្រប់គ្នា​ទន្ទឹង​រងចាំ។ ប៉ុន្តែ​ក្រៅ​ពី​សម្លឹង​មើល​សកម្មភាព​លើ​ទីលាន គេ​ក៏​ចាប់​អារម្មណ៍​​ទៅ​លើ​ដៃ​របស់​អ្នក​ចាត់​ការ​​នីមួយ​ៗ ដោយ​នាក់​ខ្លះ​ពាក់​នាឡិកា​តម្លៃ​រាប់​ម៉ឺន ឯ​ខ្លះ​ពាក់​ត្រឹម​រយ​ប៉ុណ្ណោះ។ តោះ! តាម​ដាន​ទាំង​អស់​គ្នា តើ​អ្នក​ចាត់​ការ​ទាំង​នោះ​មាន​នាឡិកា​តម្លៃ​ប៉ុន្មាន​ខ្លះ?

១. Pep Guardiola (Man City) ពាក់​នាឡិកា​ម៉ាក​ Richard Mille RM 004 All Gray តម្លៃ​១៥​ម៉ឺនផោន (ជិត​២០​ម៉ឺន​ដុល្លារ)

២. Jose Mourinho (Man Utd) ពាក់​នាឡិកា​ម៉ាក Hublot Big Bang Unico 45mm Automatic Chronograph Magic Gold តម្លៃ​១៥ ៩០៩​ផោន

៣.​Mauricio Pochettino (Spurs) ពាក់​នាឡិកា​ម៉ាក  Aquatimer Chronograph edition "Expedition Charles Darwin"  តម្លៃ​​៧ ៣៥២​ផោន

៤. Maurizio Sarri (Chelsea) ពាក់​នាឡិកា​ម៉ាក Panerai Luminor Power Reserve តម្លៃ​៦​ពាន់​ផោន

៥.​Nuno Espirito Santo (Wolverhampton) ពាក់​នាឡិកាម៉ាក Tag Heuer តម្លៃ​​១ ២៥០​ផោន​

៦. Roy Hodgson (Crystal Palace) ពាក់​នាឡិកា​ម៉ាក Hublot Big Bang Gold Ceramic តម្លៃ​២៥ ២០០​ផោន

៧. Slavisa Jokanovic (Fulham) ពាក់​នាឡិកា​ម៉ាក Rolex តម្លៃ​៥ ៩៥០​ផោន

៨.​Eddie Howe (Bournemouth) ពាក់​នាឡិកា​ម៉ាក Apple Watch Series 3 តម្លៃ​៣២៩​ផោន

៩.​David Wagner (Huddersfield) ពាក់​នាឡិកា​ម៉ាក Casio G-Shock Alarm Chronograph តម្លៃ​១០០​ផោន

១០. Jurgen Klopp (Liverpool) ពាក់​នាឡិកា​ម៉ាក IWC Aquatimer Ceratanium "50 Years Aquatimer" Edition តម្លៃ​៥ ៥០០​ផោន

​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ