មុខ​ដៃគូ​ជំនួញ​រាប់​រយ​នាក់ Huawei អះអាង ខ្លួន​កំពុង​ឈរ​លេខ​ពីរ​នៅ​កម្ពុជា

  • 2018-08-14 10:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ជួបជុំ​ដៃគូ​ជំនួញ​ដែល​ភាគច្រើន​ជា​អាជីវករ និង​ម្ចាស់ហាង​ទូរសព្ទកាល​ពី​ម្សិលមិញ ក្រុមហ៊ុន Huawei បាន​ប្រកាស​​ពីជោគជ័យ​សម្រាប់ទីផ្សារ​លក់​ទូរសព្ទ​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា។

លោក Henry Hsiao

លោក Henry Hsiao នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន Huawei បាន​អះអាង​ថា Huawei បាន​ពង្រីក​ចំណែកទីផ្សារ​កាន់​តែធំ និង​បាន​ក្លាយ​ជា​ម៉ាក​ទូរសព្ទ​ធំ​បំផុត​​ទីពីរនៅ​កម្ពុជា។

លោក​បាន​លើក​ឡើង​ពី​កត្តា​តម្លៃ រួមទាំង​ការនាំ​បច្ចេកវិទ្យា​ថ្មីៗ​លើទូរសព្ទ ដែល​​អាច​ឆ្លើយតប​​ការ​ចង់​បាន​​របស់​អ្នក​ប្រើប្រាស់។

Huawei បាន​វ៉ា​ទម្លាក់​ក្រុមហ៊ុន Apple បើ​គិត​ពី​ចំនួន​ឯកតា​លក់​ បានក្លាយ​ក្រុមហ៊ុនទូរសព្ទ​​ធំ​ទីពីរ​របស់ពិភពលោក​។ Huawei បាន​ប្រកាស​ការ​លក់​ទូរសព្ទ​បានជាង ១០០ លាន​គ្រឿង​ជា​ឯកទគ្គកម្ម​ប្រវត្តិសាស្រ្ត។

លោក Henry Hsiao ​បាន​លើក​ឡើង​ថា តម្រូវការ​ទូរសព្ទ​ Huawei ក្នុង​តំបន់​ក៏​មាន​ការ​កើន​ឡើង​​ដូចជា​ហ្វីលីពីន ថៃ ម៉ាឡេស៊ី ថៃ រួម​ទាំង​កម្ពុជា។

ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ដ៏​ធំ​លេខ​មួយ​នៅ​ចិន ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សិនហ្សិននេះ បាន​បង្កើត​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​​ក្នុង​ស្រុក​ដោយ​ចាប់​ដៃជាមួយ​ហាង​ដៃគូ​រាប់​រយ​កន្លែង ដើម្បី​បង្ហូរ​និង​ផ្សព្វផ្សាយ​ម៉ាក​ទូរសព្ទ​របស់​ខ្លួន​ដល់​អ្នក​គាំទ្រ​។

ទូរសព្ទ​ត្រកូល P និង Nova បាន​សាង​កេរ្តិ៍ឈ្មោះ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​កាន់​តែ​ស្គាល់ Huawei។ ថ្មីៗ ក្រុមហ៊ុន​ទើប​បញ្ចេញ​ទូរសព្ទ​ថ្មី​ពីរ​ទៀត​គឺ Nova 3 និង Nova 3i ជា​ទូរសព្ទ​សម្រាប់​អ្នក​ចូលចិត្ត​ថត​រូប​ដោយ​មាន​កាមេរ៉ា​ដល់​ទៅ ៤ គ្រាប់ ​រួម​ទាំង​មុខងារ AI សម្រាប់​អ្នក​ចូលចិត្ត​ថតរូប Selfie។

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម