នៅចាំអីទៀត​! ក្រសួង​បួន​ប្រ​កាសប្រឡង​ជ្រើសរើសបុគ្គលិកសម្រាប់​ឆ្នាំ២០១៨

  • 2018-08-14 09:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​មុខងារសាធារណៈ​ឲ្យ​ដឹង​ថា​ខ្លួន​បាន​សម្រេច​ឲ្យ​ក្រសួង​ចំនួន​បួន​ជ្រើសរើស​សិស្ស និស្សិត និង​មន្ត្រីរាជការស៊ីវិលជិត​៥០​កន្លែង​ចូល​បម្រើការនៅតាម​ក្រ​សួង​ទាំងនេះ​សម្រាប់​ឆ្នាំ២០១៨។

សេចក្តីជូន​ដំណឹង​មួយចុះថ្ងៃទី​១០ ខែសីហា ឆ្នាំ២០១៨ និងត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ទំព័រហ្វេសប៊ុក​ក្រ​សួង​មុខងារសាធារណៈ​នៅ​ថ្ងៃនេះ ឲ្យ​ដឹងថា​ក្រសួង​ក្រ​សួង​មុខងារសាធារណៈ ក្រ​សួង​យុត្តិធម៌ ក្រ​សួង​ប្រៃសណីយ៍ និង​ក្រ​សួងពាណិជ្ជកម្ម នឹង​ជ្រើស​រើស​បុគ្គលិក​សម្រាប់​៤៦កន្លែង។

បើ​តាម​ប្រ​ភពដែល ក្រ​សួង​មុខងារសាធារណជ្រើស​រើស​ចំនួនប្រាំកន្លែង ក្រសួង​យុត្តិធម៌មួយ​កន្លែង ក្រសួង​ប្រៃសណីយ៍ និង​ក្រ​សួង​ពាណិជ្ជកម្មចំនួន​២០​ កន្លែង​ដូចគ្នា។

សម្រាប់​ថ្ងៃទទួលពាក្យ​គឺ​ចាប់ពី​ថ្ងៃទី​១៥ ខែសីហា រហូត​ដល់​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ២០១៨ នៅ​នាយក​ដ្ឋាន​គ្រប់គ្រងក្រខណ្ឌ​នៃក្រ​សួង​មុខងារសាធារណ ឬនៅ​តាម​ក្រ​សួង​សមី។ ដោយ​ឡែក​អ្នក​ដាក់ពាក្យ​សម្រាប់​ថ្នាក់ក្រោមជាតិ ឬ​នៅតាម​បណ្តាខេត្ត​ អាចទិញពាក្យ​នៅ​តាម​មន្ទីរ​នៃក្រ​សួង​សមី​។

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី