កាក់កប​ណាស់! Selena Gomez ទើបចុះ​កុងត្រា​ថ្មីផ្សាយ​ម៉ាក​កាបូប​ល្បី​មួយ​ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ

  • 2018-08-15 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​អាណិត​អាសូរ​ចំពោះ​តារា​ចម្រៀង Selena Gomez ដោយ​សារ​តែ តារា​ចម្រៀង Justin Bieber បាន​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ និង​គ្រោង​នឹង​រៀបការ​ឆាប់ៗ​ជាមួយ​តារា​ម៉ូដែល Hailey Baldwin នោះ ប៉ុន្តែ​តារា​ចម្រៀង​ស្រី​រូប​នេះ តែង​តែ​នៅ​រក្សា​ភាព​ស្រស់ស្រាយ មិន​ខ្វល់​ពី​រឿង​ស្នេហា ហើយ​ផ្ដោត​សំខាន់​តែ​លើ​រឿង​ការងារ​របស់​នាង​ប៉ុណ្ណោះ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដែរ ម្ចាស់​បទ "Same Old Love” រូប​នេះ ទើប​តែ​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​ជាមួយ​មិត្ត​របស់​នាង​លើ​គណនី Instagram ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុន​លក់​កាបូប​ម៉ាក​ល្បី​មួយ។ ជាមួយ​នឹង​ការ​ផ្សព្វផ្សាយ​នេះ​ដែរ តារា​ស្រី​រូប​នេះ បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ ក្នុង​តម្លៃ ១០ លាន​ដុល្លារ ក្នុង​នាម​ជា​តារា​ដែល​តំណាង​ឲ្យ​ផលិតផល​នេះ​ផ្ទាល់។

ជាមួយ​រូបភាព​ប៉ុន្មាន​សន្លឹក​នោះ​ដែរ អ្នក​គាំទ្រ​​មាន​ការ​ស្ងើចសរសើរ​ចំពោះ​សម្រស់​របស់​នាង​ជា​ខ្លាំង បើ​ទោះ​បី​ជា​ក្នុង​រូបភាព​ទាំង​នោះ នាង​ផាត់​មុខ​បែប​ស្រាល​ៗ ជាមួយ​នឹង​ឈុត​សម្លៀកបំពាក់​សាមញ្ញ​ធម្មតា​ក៏​ដោយ នាង​នៅ​តែ​មើល​ទៅ​ស្រស់​ស្អាត និង​ស៊ីវិល័យ​ខ្លាំង។​

ទាំង​នេះ​អាច​បញ្ជាក់​ឲ្យ​ឃើញ​ថា បើ​ទោះ​បី​ជា​ជីវិត​ស្នេហា​របស់​តារា​ចម្រៀង Selena Gomez ហាក់​មិន​សម​ប្រកប​ក្ដី ប៉ុន្តែ​មុខ​របរ​របស់​នាង​ហាក់​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ និង​កាក់​កប​ខ្លាំង៕ ​​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី