ស្ដែងៗ! ស្លាប់​ជាង ២០នាក់ ក្រោយបាក់ស្ពាននៅអ៊ីតាលី (មានវីដេអូ)

  • 2018-08-15 02:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់ មនុស្ស ២០ នាក់​ត្រូវ​បាន​សម្លាប់​ក្រោយ​ហេតុការណ៍​បាក់ស្ពាន​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង Genoa ប្រទេស​អ៊ីតាលី។

យោង​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា ស្ពាន Morandi នេះ​បាន​បាក់​អំឡុង​ពេល​មាន​ព្យុះ​ដ៏​កាច​សាហាវ​មួយ​កាល​ពី​វេលា​ម៉ោង ១១:៣០ ព្រឹក (ម៉ោង​ក្នុង​តំបន់) ថ្ងៃ​អង្គារ។ ជាមួយ​គ្នា​គណនី Twitter របស់​អាជ្ញាធរ​ក្នុង​តំបន់ ចេញ​មុខ​បញ្ជាក់​ថា មនុស្ស ២៣​នាក់​បាន​ស្លាប់ ហើយ ១៥​នាក់​ទៀត​របួស​ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ។ ដោយ​ឡែក ប្រធានអង្គភាពសង្គ្រោះបន្ទាន់ លោក Luigi D'Angelo ឲ្យ​ដឹង​ថា យានយន្ត​ប្រមាណ ៣០​គ្រឿង​ ក៏​ត្រូវ​បាន​កម្ទេច​ផង​ដែរ។

គួរ​បញ្ជាក់​ថា ក្រោយ​ហេតុការណ៍​ដ៏​អាក្រក់​នេះ បាន​បង្ក​បញ្ហា​យ៉ាង​ខ្លាំង​ដោយ​សារ​នេះ​ជា​ផ្លូវ​ដ៏​សំខាន់​មួយ​ដែល​ត​ភ្ជាប់​ទៅ​កាន់​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម