ចំណុចខ្លះៗ អ្នកបើកបរសម្រេចចិត្តល្មើស ភ្លេចគិតថាត្រូវរងពិន័យធ្ងន់ក
- 2018-08-15 02:17:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចខ្លះៗ អ្នកបើកបរសម្រេចចិត្តល្មើស ភ្លេចគិតថាត្រូវរងពិន័យធ្ងន់ក
ចន្លោះមិនឃើញ
អ្នកបញ្ជាយានយន្តមួយចំនួនទំនងជាភ្លេច ឬក៏បានដឹងដែរតែនៅបំពានទៅលើចំណុចមួយចំនួនដែលបានហាមឃាត់ដោយច្បាប់ចរាចរណ៍ផ្លូវគោក។
ការចតបញ្ច្រាស
នៅតាមដងផ្លូវក្នុងទីប្រជុំជនមួយចំនួន ជាពិសេសក្នុងរាជធានីភ្នំពេញ មានម្ចាស់យានយន្តមួយចំនួនបានចតរថយន្តរបស់ខ្លួនក្នុងទិសដៅផ្ទុយនឹងទិសចរាចរណ៍ ខណៈច្បាប់ចរាចរណ៍បានតម្រូវឲ្យម្ចាស់យានជំនិះត្រូវឈប់ឬចនតាមទិសដៅចរាចរណ៍។
ការចតបញ្ច្រាសបែបនេះមន្ត្រីជំនាញខាងចរាចរណ៍អះអាងថាបើសិនជាមានករណីគ្រោះថ្នាក់ណាមួយកើតឡើងម្ចាស់យានជំនិះដែលចតបញ្ច្រាសជាអ្នកទទួលខុសត្រូវ។
បើកបរដោយប្រើទូរសព្ទដៃ
កាសិក្សាមួយបង្ហាញថាការប្រើប្រាស់ទូរសព្ទនៅពេលកំពុងបើកបរអាចប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍បួនដងខ្ពស់ជាងអ្នកបើកបរដែលមិនប្រើប្រាស់ទូរសព្ទ ខណៈដែលការសិក្សារកឃើញថាអ្នកបើកបើកបរលើសពី៥០ភាគរយបានប្រើទូរសព្ទពេលកំពុងបើកបរ។
តាមការសិក្សាដដែលឲ្យដឹងថាអ្នកប្រើប្រាស់ទូរសព្ទពេលកំពុងបបើកបរប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍៤ដងខ្ពស់ជាងអ្នកមិនប្រើ។ ប្រភពដដែលបន្តថាជាធម្មតាអ្នកបើកបរត្រូវការពេលវេលា១,៥វិនាទីសម្រាប់សម្រេចចិត្តក្នុងការដោះស្រាយឧបសគ្គពេលបើកបរ តែថាពេលប្រើទូរសព្ទ រយៈពេលនេះកើនដល់៣វិនាទី។
គួរបញ្ជាក់ថាការប្រើប្រាស់ទូរសព្ទដោយពុំមានឧបករណ៍ភ្ជាប់សំឡេងពេលកំពុងបើកបរសម្រាប់អ្នកជិះម៉ូតូនឹងត្រូវផាកពិន័យជាប្រាក់ចំនួន១៥ ០០០រៀល អ្នកបើកបររថយន្តធុនស្រាល២៥ ០០០រៀល និងអ្នកបើកបររថយន្តធុនធ្ងន់ចំនួន៥០ ០០០រៀល។ នេះបើតាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍។
បត់ក្រោយត្រង់សញ្ញាហាមបត់
នៅតាមដងផ្លូវត្រង់ចំណុចភ្លើសស្តុបខ្លះមានសញ្ញាហាមបត់ក្រោយ ក្នុងករណីអ្នកបើកបរបំពានបត់ត្រឡប់ក្រោយនឹងប្រឈមការផាកពិន័យពីសមត្ថកិច្ច។
ក្នុងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ការប្រព្រឹត្តិល្មើសលើការជៀស ការបត់ និងការជែងជាដើម សម្រាប់ទោចក្រយានយន្តត្រូវរងការពិន័យជាប្រាក់២៥ ០០០រៀល រថយន្តធុនស្រាល ៥០ ០០០រៀល និងរថយន្តធុនធ្ងន់១សែនរៀល។
ក្រៅពីចំណុចទាំងនេះក៏នៅមានដែរការឈប់លើគំនូសសម្រាប់អ្នកថ្មើជើង បំពានភ្លើងសញ្ញាចរាចរណ៍ និងការជិះបញ្រាសទិសដៅចរាចរណ៍ជាដើម ដែលចំណុចទាំងនេះសុទ្ធតែខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវរងការពិន័យ៕