កម្ពុជាត្រៀម ៨លានដុល្លារធ្វើជំរឿនប្រជាជន ខណៈមានតែអង្គការ១ជួយជ្រោមជ្រែង

  • 2018-08-15 02:47:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋមន្ត្រី​ក្រសួង​ផែនការ​បាន​អះអាង​ថា ជំរឿន​ទូទៅ​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ ឆ្នាំ២០១៩​ នឹង​ប្រើប្រាស់​ថវិកា​ជាតិ​ចំនួន​ជាង ​៨លានដុល្លារ ក្នុង​នោះ​មានអង្គការ UNFPA មួយប៉ុណ្ណោះ ដែល​បាន​ជួយ​លើជំនាញ​បច្ចេកទេស និង​ថវិកា​ក្នុង​កម្រិត​ទៅ​តាម​លទ្ធភាព​។ ​

ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាពលរដ្ឋឆ្នាំ២០១៩ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ក្នុង​ទី​ស្ដីការ​ក្រសួង​មហាផ្ទៃ ​ឯកឧត្តម ឆាយ ថន រដ្ឋមន្ត្រីក្រសួង​ផែនការ​ មាន​ប្រសាសន៍ថា ​ការធ្វើ​ជំរឿននឹង​ចាប់ផ្ដើមនៅ​ថ្ងៃទី ០៣ មីនា​ ឆ្នាំ២០១៩ ដែលនឹង​ប្រើ​ប្រាស់​រយៈ​ពេល​ជិតមួយឆ្នាំ ទើប​រួចរាល់។

​​ឯកឧត្តម ​បានបញ្ជាក់​ទៀតថា ការធ្វើជំរឿនទូទៅប្រជាពលរដ្ឋនៅកម្ពុជា ឆ្នាំ២០១៩ វាអាចនឹងជួបបញ្ហាប៉ះពាល់បន្ដិបន្ដួច ដោយសារខ្វះថវិកា ដើម្បីប្រើធនធានមនុស្សផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលគ្រោងប្រើធនធានមនុស្សចំនួនជាង៤ម៉ឺននាក់ ក្នុងការធ្វើជំរឿន ទូទៅប្រជាពលរដ្ឋនៅកម្ពុជា ឆ្នាំ២០១៩នេះ។

ដោយ​ឡែក​ ការ​ធ្វើជំរឿន​លើកនេះ​ នឹង​មាន​ការ​កែសម្រួល​តារាង​សំណួរ ដែល​ធ្វើឲ្យមានលក្ខណៈ​ទាន់សម័យ ​ស្របតាម​តម្រូវការ​សូចនាករ​គោលដៅ​អភិវឌ្ឍន៍របស់​កម្ពុជា​។​

ប្រភព៖ ក្រសួងផែនការ

អត្ថបទ៖ ស៊ិន សាវ៉េត