វីដេអូខ្លី បង្ហាញ​ពី​ការ​យក​គ្រាប់​កាំភ្លើង ផលិត​ជាគ្រឿង​អលង្ការ​នៅខ្មែរ ល្បី​ដល់​បរទេស

  • 2018-08-15 03:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​កន្លង​ទៅ​ ក្រុម​ការងារ​ផ្លូវ​ទៅស្រុក​បាន​បង្ហាញ​រូប​ថត​ ៥សន្លឹក ពី​របរ​យក​សម្បក​គ្រាប់​កាំភ្លើង​ធ្វើ​ជា​គ្រឿង​អលង្ការ តែ​ថ្ងៃ​នេះ ក្រុម​ការងារ នឹង​បង្ហាញ​វីដេអូ​ខ្លី អំពី​មុខរបរ​មួយ​នេះ។

មុន​នឹង​ទស្សនា​វីដេអូ សូមបង្ហាញ​ប្រវត្តិត្រួសៗ​នៃ​មុខរបរ​នេះ​សិន គឺ​សម្បកកាំភ្លើង​សេសសល់​ពី​សង្គ្រាម សល់​ពី​ការ​បាញ់​ហ្វឹកហ្វឺន ត្រូវ​បាន​សមាគម​រចនា ប្រមូល​មក​ធ្វើ​ជា​គ្រឿង​អលង្ការ​ ដូចជា ក្រវិល ចិញ្ចៀន កងដៃ ខ្សែក បន្ដោង​ខ្សែក ក្រវិល ជាដើម។ គ្រឿង​អលង្ការ​ទាំង​នេះ ក៏កំពុង​ទទួល​បាន​ចាប់​អារម្មណ៍​ពី​បងប្អូន​ខ្មែរ និង បរទេស​ ដែល​បាន​បញ្ជាទិញ​ហូរហែ​ ទៅ​បណ្ដា​ប្រទេស​មួយចំនួន។

ទស្សនា​វីដេអូ​ខាងក្រោម៖

គួររំលឹក​ថា សមាគម​រចនា គឺ​ជា​សហ​គ្រាស​សង្គម ដែល​ធ្វើ​ការ​ជាមួយ​សិប្បករ សិល្បករ ជាងទង ជាង​ចម្លាក់ ជាង​កាត់​ដេរ … នៅ​ស្ទើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា។ ផលិត​ផល​មួយ​ចំនួន​របស់ សហ​គ្រាស​សង្គម​មួយ​នេះ គឺ សំលៀក​បំពាក់ ក្រ​មា កាបូប​ស្ពាយ កុលាលភាជន៍ និង ជា​ពិសេស​គឺ​គ្រឿង​អលង្ការ​ផលិត​ពី​គ្រាប់​កាំភ្លើង​៕

ព័ត៌មានលម្អិត​ចុចអាន៖ សម្បកគ្រាប់កាំភ្លើង​ ផលិតជាគ្រឿង​អលង្ការ​នៅខ្មែរ ល្បីដល់​បរទេស

អ្នក​ស្រី ញ៉ុក និមល អ្នក​គ្រប់​គ្រង​ទូទៅ នៃ​សមាគម​រចនា

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទពេញនិយម