ប្រកាស​បេក្ខភាព​គ្រាប់​បាល់​ល្អ​ប្រចាំ​រដូវ​កាល​មាន​ Ronaldo តែ​អត់ Bale

  • 2018-08-15 03:08:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខភាព​​គ្រាប់​បាល់​ល្អ​ប្រចាំ​រដូវ​កាល​ទាំង​១១​​​របស់ UEFA បាន​ប្រកាស​ហើយ​កាល​ពី​យប់​មិញ។ គ្រាប់​បាល់​របស់  Cristiano Ronaldo ទាត់ Bicycle Kick ពេល​ Real Madrid លេង​ជាមួយ Juventus ក៏​បាន​រាប់​បញ្ចូល តែ​គ្រាប់​របស់ Gareth Bale ទាត់​ដូច​គ្នា​​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League មិន​មាន​ឈ្មោះ​នោះ​ទេ។

គេ​នៅ​ចាំ​បាន​ថា នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ UCL ​រដូវ​កាល​មុន​ខ្សែ​ប្រយុទ្ធ Ronaldo ​ដែល​កំពុង​លេង​នៅ Juventusបាន​លោត​យ៉ាង​ខ្ពស់​ទាត់ Bicycle Kick ទម្លុះ​សំណាញ់​អ្នក​ចាំ​ទី Gianluigi Buffon។ យ៉ាងណាមិញ សម្រាប់ Bale ក៏​ធ្លាប់​ធ្វើ​បាន​គ្រាប់​ស្រដៀង​នឹង Ronaldo នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ពេល​លេង​ទល់​នឹង​ Liverpool ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ក្នុង​បេក្ខភាព​ទាំង​១១​សោះ។

គ្រាប់​របស់ Christian Eriksen ស៊ុត​បញ្ចូល​ទី​ឲ្យ​ដាណឺម៉ាក​ទល់​នឹង​សាធារណរដ្ឋ​អៀរឡង់​នៅ​វគ្គ​ជម្រុះ World Cup ក៏​មាន​ឈ្មោះ​ប្រជែង​ដែរ។ បញ្ជាក់​ថា ការ​ជ្រើសរើស​បេក្ខភាព​​គ្រាប់​បាល់​ល្អ​ប្រចាំ​រដូវ​កាលគេ​​មិនមែន​ផ្ដោត​លើ​​តែ​ការ​ប្រកួត​ក្នុង​ទីលាន​ធំ​​ផ្នែក​បុរស​តែ​មួយ​មុខ​ទេ ពោល​គេ​តាម​ដាន​​គ្រប់​សកម្មភាព​បាល់ទាត់​ផ្លូវការ​​ទាំង​អស់​ទាំង​​រួម​មាន ​​បាល់​នារី Futsal ឬ​ឈុត​យុវជន​ផ្សេង​ៗ។

​ខាង​ក្រោម​ជា​បេក្ខភាព​គ្រាប់​បាល់​ល្អ​ប្រចាំ​រដូវ​កាល​ទាំង​១១

​​​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ