មួយ​ភ្លែត​សោះ ធនាគារ​ធំ​មួយ​របស់​ឥណ្ឌា ត្រូវ Hacker លួច​លុយ​អស់​ជាង ១៣ លាន​ដុល្លារ

  • 2018-08-15 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧក្រិដ្ឋកម្ម​អ៊ីនធើណិត ឬ​ចោរ​បច្ចេកវិទ្យា បាន​ហេគ(Hack)ចូល​ទៅ​ប្រព័ន្ធ​របស់​ធនាគារ India's Cosmo Bank ហើយ​បាន​លួច​យក​ទឹក​ប្រាក់​អស់​ប្រមាណ​ជា ៩៤៤ លាន​រ៉ូពី ស្មើ​នឹង ១៣,៥ លាន​ដុល្លារ​អាមេរិក តាម​រយៈ​ការ​ដក​ប្រាក់​តំណាល​គ្នា​ពេល​តែ​មួយ​ក្នុង ២៨ ប្រ​ទេស​ផ្សេង​គ្នា​ កាល​ពី​ពេល​ថ្មីៗ​នេះ។

រូបតំណាង | ប្រភព៖ FMT

​កាល​ពី​ថ្ងែ​ទី ១១ ខែ​សីហា​កន្លង​ទៅ លោក Milind Kale ប្រធាន​ធនាគារ​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ថា **Hacker មិន​ស្គាល់​ប្រភព​បាន​លួច​យក​ព័ត៌មាន​អតិថិជន​តាម​រយៈ​ការ​វាយ​ប្រហារ​ដោយ​មេរោគ​មួយ​ឈ្មោះ​ថា malware attack ​នៅ​លើ​ម៉ាស៊ីន​មេ​របស់​ទូ ATM ហើយ​បាន​លួច​ដក​សាច់​ប្រាក់​បាន​ប្រមាណ ៨០៥ លាន​រ៉ូពី នៅ​ក្នុង​ប្រតិបត្តិការ​ចំនួន ១៤ ៨៤៩ ដង​ក្នុង​ពេល​តែ ២ ម៉ោង​ប៉ុណ្ណោះ។**

​ក្រៅ​ពី​ការ​លួច​ដក​សាច់​ប្រាក់​ពី​ម៉ាស៊ីន ATM ជន​មិន​ស្គាល់​មុខ​បាន​បង្វែរ​ទឹក​ប្រាក់​ចំនួន ១៣៩ លាន​រ៉ូពី ទៅ​កាន់​គណនី​ក្រុមហ៊ុន​មួយ​ទៀត​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ដោយ​ការ​ចេញ​ប្រតិបតិ្ត​ការ​មិន​មាន​ការ​អនុញ្ញាតិ​ចំនួន ៣ ដង​តាម​រយៈ​ប្រព័ន្ធ SWIFT network។

លោក Milind Kale ប្រធាន​ធនាគារ​

ចំពោះ SWIFT មិន​បាន​បញ្ចេញ​យោបល់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អង្គភាព​មួយៗ​ឡើយ​ទាក់​ទិន​នឹង​ករណី​នេះ។

Cosmo Bank ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Pune ប្រទេស​ឥណ្ឌា​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា កម្មវិធី​ធនាគារ(Banking Software) ទទួល​បាន​ការ​បញ្ជា​ចំណាយ(debit card payment request) តាម​រយៈ Switching System ប៉ុន្តែ​ត្រូវ​បាន bypassed នៅ​ក្នុង​ការ​លួច​យក​នេះ។ ជាង​នេះ​ទៀត Hacker បាន​បង្កើត proxy Switch ហើយ​រាល់​ករ​ឯកភាព​ទៅ​លើ fraudulent payment ទាំង​អស់​ត្រូវ​បាន​បញ្ជូន​មក​ដោយ proxy Switching System។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កំពុង​តែ​ធ្វើការ​ស៊ីប​អង្កេត​ពី​បញ្ហា​នេះ ហើយ​ខ្លួន​មាន​ជំនួយ​ពី​អ្នក​ជំនាញ​ដើម្បី​តាម​រក​មូលហេតុនិង​ជន​ល្មើស​យក​មក​ផ្ទន្តាទោស៕

អាន​អត្ថបទ​បន្ត៖

ប្រភព៖ Reuters   ប្រែ​សម្រួល៖ រក្សា