BTS ទម្លាក់ Justin Bieber ពី​តារាង "Social 50” របស់ Billboard ជាមួយ​កំណត់ត្រា​ថ្មី

  • 2018-08-15 07:04:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗនេះ ក្រុម​ចម្រៀង BTS ទើប​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ លើ​តារាង "Social 50” របស់ Billboard ដែល​នេះ​ជា​លើក​ទី ៥៧ ហើយ​ដែល​បាន​ជាប់​លេខ ១​ ក្នុង​សប្ដាហ៍​ជាប់​ៗ​គ្នា។

ជាមួយ​នឹង​ចំណាត់​ថ្នាក់​លេខ ១​ក្នុង​សប្ដាហ៍​ជាប់​គ្នា​ជា​ច្រើន​លើក​បែប​នេះ ក្រុម​ចម្រៀង BTS បាន​បំបែក​កំណត់​ត្រា​ថ្មី ដោយ​បាន​ទម្លាក់​ម្ចាស់​តំណែង​កំពូល​ចាស់ដែល​មាន​មុខ​ឥតដាច់ ចំនួន​ ៥៦សប្ដាហ៍​​ជាប់គ្នា Justin Bieber។

ការ​បំបែក​កំណត់​ត្រា​ថ្មី​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​មួយ​នេះ មាន​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង ហើយ​បាន​ចូលរួម​អបអរ​សាទរ​ក្រុម​ចម្រៀង​ក្នុង​ដួងចិត្ត​របស់​ពួកគេ​គ្រប់​ៗគ្នា៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី