វ៉ាត់​ ចំរើន​ ហាម​ដាច់ខាត​ មិន​ឲ្យ​មាន​សារធាតុ​ហាមឃាត់​នៅ​ Asian Game

  • 2018-08-15 07:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ៉ាត់​ ចំរើន​ រំលឹក​ទៅ​ដល់​អត្តពលិក​ទាំង​អស់​ដែល​ត្រូវ​ចេញ​ទៅ​ប្រកួត​ Asian Game​ មិន​ត្រូវ​ឲ្យ​មាន​ដាច់​ខាត់​ចំពោះ​ការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​នានា​ ឬ​ថ្នាំ​អ្វី​ដែល​ខាង​កម្មវិធី​ខាង​លើ​នេះ​មិន​ឲ្យ​ប្រើ។​

ទិដ្ឋភាពព្រឹកមិញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ គណៈប្រតិភូ​ និង​គ្រូ​បង្វឹក​ទាំង​អស់​ ត្រូវ​ពិនិត្យ​កីឡាករ​ កីឡា​ការិនី​ខ្លួន​ឯង​ឲ្យ​បាន​មែនទែន​ចំពោះ​ការ​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​ ចំពោះ​សម្ភារ​សម្រាប់​ប្រើប្រាស់​ពេល​ប្រកួត​ ឯកសណ្ឋាន​សម្រាប់​ប្រើ​ពេល​បើក​កម្មវិធី​ ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ កាតសំគាល់​ខ្លួន ត្រូវ​រៀបចំ​ឲ្យ​បាន​រួចរាល់​ជា​មុន។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

អ្នក​ជំនាញ​ខាង​កីឡា​ខាង​លើ​នេះ​ រំលឹក​ពាក្យ​សម្ដេច​ តេជោ​ ដែល​ធ្លាប់​បាន​ប្រាប់​អត្តពលិក​កន្លង​ទៅ​ថា​ «បើ​ចាញ់​ គឺ​ចាញ់​ដោយ​កិត្តិយស​ បើ​ឈ្នះ​ ឈ្នះ​ដោយ​ថ្លៃថ្នូរ»។​ ដូច្នេះ​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ត្រូវ​រក្សា​ភាព​ថ្លៃថ្នូរ​ ទាំង​សកម្មភាព​ទូទៅ​ ឬ​ពេល​ប្រកួត​ ព្រោះ​ទៅ​នេះ​ក្នុង​នាម​តំណាង​ឲ្យ​ប្រទេស​ជាតិ។​ យ៉ាងណា​មិញ​ ចំពោះ​សារធាតុ​ដែល​គេ​ហាមឃាត់​ ឬ​ភេសជ្ជៈ​ណា​ដែល​ប៉ះពាល់​ មិន​ត្រូវ​ប្រើ​នោះ​ឡើយ​។ ការ​ហូបចុក​អ្វីផ្សេង​ៗត្រូវ​ប្រុងប្រយ័ត្ន​មែនទែន​ កុំ​ឲ្យ​ពេល​ត្រួតពិនិត្យ​ទៅ​រកឃើញ​អ្វីដែត្រូវហាម វា​នឹងប៉ះពាល់​ដល់​កិត្តិយស​ប្រទេស​ជាតិ​ និង​បុគ្គល​ខ្លួន​ឯងផង​ដែរ។​

ទិដ្ឋភាពព្រឹកមិញ

កម្មវិធី​សិក្ខាសាលា​ស្ដី​អំពី​ស្ដី​អំពី​ក្រមសីលធម៌​ និង​វិន័យ​ដែល​មាន​តំណាង​ក្រសួង​ រួម​និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៥​ ខែ​សីហា​ ២០១៨​ នៅ​មជ្ឍមណ្ឌល​ហ្វឹកហ្វឺន​កីឡា។​ កម្ពុជា​នឹង​បញ្ជូន​អត្តពលិក​ ៤៣​នាក់​ ត្រូវ​និង​១៣​ប្រភេទកីឡា​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី​(Asian Game)លើក​ទី១៨​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម