ចង់​ធ្វើ​ដូច ឈិន​ ឡុង បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន ​ក្រោយ​ជិះ​អាវ​ក្រោះ​​មាន​កង់ វ៉ា​ឡាន​ពេញ​ផ្លូវ

  • 2018-08-15 08:04:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​ចិន​ម្នាក់ ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន ក្រោយ​រូប​លោក ត្រូវ​បាន​ចាប់​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព ជិះ​អាវ​ក្រោះ​​មាន​កង់ វ៉ា​ឡាន​ពេញ​ផ្លូវ ដោយ​អាវ​ប្រភេទ​នោះ​ដែរ គឺ​ដូច​គ្នា​ទៅ​នឹង​អាវ​របស់​តារា​សម្ដែង Jackie Chan (ឈិន ឡុង) ពាក់​ក្នុង​ខ្សែ​ភាពយន្ត "Chinese Zodiac”។

បើ​តាម​កាមេរ៉ា​សុវត្ថិភាព​ដែល​បាន​បង្ហោះ​វីដេអូ​​តាម​បណ្ដាញ​សង្គម បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បុរស​រូប​នេះ បាន​ជិះ​អាវ​ប្រភេទ​នេះ លើ​ផ្លូវ​ដ៏​មមាញឹក​មួយ​ក្នុង​ក្រុង ដោយ​បាន​វ៉ា​ឡាន​ចុះ​ឡើង​ៗ ដោយ​មិន​ខ្វល់​ពី​គ្រោះថ្នាក់​អ្វី​ទាំង​អស់។ បើ​តាម​សារព័ត៌មាន SoraNews24 បាន​បញ្ជាក់​ថា អាវ​ក្រោះប្រភេទ​នេះ បុរស​រូប​នោះ ទិញ​វា​មក​ក្នុង​តម្លៃ ១៤ ៦១៥ ដុល្លារ។

គួរ​បញ្ជាក់​ដែរ​ថា អាវ​ប្រភេទ​នេះ គឺ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ម្ដង​រួច​មក​ហើយ ក្នុង​ខ្សែ​ភាពយន្ត​រឿង "Chinese Zodiac” ដែល​ត្រូវ​បាន​ពាក់​ដោយ​តារា​សម្ដែង​ដ៏​ល្បី Jackie Chan ខណៈ​លោក​ព្យាយាម​គេច​ចេញ​ពី​អគារ​មួយ៕

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖​

ប្រភព៖ nextshark   ប្រែ​សម្រួល៖ អន សុភក្ត្រា