គ្រាន់តែផ្ញើវីដេអូក្នុងកម្មវិធី "Story of Pride ” អាចឈ្នះ iPhone X ឡើងស្រួល

  • 2018-08-15 13:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿថាមួយជីវិត តាំងពីកើមកដល់ថ្ងៃនេះ គ្រប់គ្នាច្បាស់ជាមានរឿងអ្វីមួយ ដែលធ្វើឲ្យខ្លួនឯងមានមោទកភាព គ្រាន់តែតិច ឬ ច្រើន យូរ ឬឆាប់ តែប៉ុណ្ណោះ។ មានដែលសួរខ្លួនឯងថា រឿងពិសេស ដែលខ្លួនធ្លាប់ជួបប្រទះ រហូតធ្វើឲ្យអ្នកចងចាំអស់មួយជីវិតនោះ បានចែករំលែកទៅដល់មនុស្សគ្រប់គ្នាជាសារធាណៈ ដើម្បីទុកជាបទពិសោធន៍ដែរឬទេ? ហើយបើសិនបង្ហាញហើយបានរង្វាន់មកវិញ អ្នកសប្បាយចិត្តទេ?

ឱកាសល្អមកដល់ហើយ អ្នកដែលមានបំណងចង់រៀបរាប់រឿងរ៉ាវខ្លួន កុំខ្លាច និងខ្មាសអៀនអី ដោយសារខាង ស៊ីម៉ង់ត៍អូដ្ឋ របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បានរៀបចំកម្មវិធីប្រកួតប្រជែងរឿងរ៉ាវនៃមោទកភាព រដូវកាលទី២ "Story of pride" ដែលមានរយៈពេល ៣ខែ ចាប់ពីថ្ងៃ ១៥ សីហានេះ រហូតដល់ ១៥ វិច្ឆិកា ២០១៨ ដែលកម្មវិធីរៀបចំជាពិសេស សម្រាប់អ្នកចង់ចែករំលែករឿងរ៉ាវមោទកភាព ដែលខ្លួនធ្លាប់បានជួបប្រទះទៅដល់សាធារណជន។

ដើម្បីបានរង្វាន់ដ៏អស្ចារ្យនេះ អ្នកគ្រាន់តែធ្វើតាមការរៀបរាប់ដូចខាងក្រោម៖

១.ចុច Like ទំព័រហ្វេសប៊ុក Camel Cement Cambodia ២.ផុសរូបភាព ឬវីដេអូ និងប្រាប់ពីរឿង ដែលធ្វើឱ្យអ្នកមានមោទកភាពចំពោះខ្លួនផ្ទាល់ទៅលើហ្វេសបុករបស់អ្នក និង tag ទំព័រហ្វេសប៊ុក Camel Cement Cambodia ៣.សរសេរបញ្ចូលនូវ #buildwithpride #storiesofprideseason2 នៅក្នុង Caption របស់អ្នក ៤.ដាក់ជាផុសរបស់អ្នក "Public"

ជាមួយគ្នានេះសម្រាប់រង្វាន់បែងចែកជា២ប្រភេទ៖

+អ្នកបង្ហោះជាវីដេអូ៖

  • អ្នកឈ្នះទាំងមូលនឹងទទួលបាន iPhoneX មួយគ្រឿង
  • រង្វាន់ប្រចាំខែនិមួយៗសម្រាប់វីដេអូ មាន Gopro New Hero 1 សរុប ៣រង្វាន់

+អ្នកបង្ហោះជារូបថត៖

  • អ្នកឈ្នះនឹងទទួលបាន iWatch Series 3 ១រង្វាន់
  • រង្វាន់ប្រចាំខែនិមួយៗសម្រាប់រូបថតមាន JBL Speaker ៣រង្វាន់

+ដោយឡែកក៏មានការចាប់រង្វាន់ Lucky Draw ប្រចាំខែទាំង៣ ដោយក្នុងនោះមាន 5 Samsung U Flex ១៥រង្វាន់

ឱកាសមិនចេះតែមាននោះទេ កុំភ្លេចចែករំលែកដល់មិត្តភក្តិផ្សេងទៀត ឲ្យចែករំលែករឿងរ៉ាវដែលខ្លួនមោទនភាព ដើម្បីឈ្នះរង្វាន់ផងណា! សម្រាប់ព័ត៌មានអាចទាក់ទងតាមរយៈ៖

  • ហ្វេសប៊ុក៖ Camel Cement Cambodia
  • លេខទូរសព្ទ៖……………………………… ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម