មនុស្សប្រុសចាប់ផ្ដើមបែកចិត្តពីគូស្នេហ៍ តែងបង្ហាញសញ្ញា ៦ យ៉ាងនេះ

  • 2018-08-15 08:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​ល្អ ឬ​អាក្រក់ មនុស្ស​ម្នាក់​ៗ​តែង​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ជានិច្ច​ក្នុង​ជីវិត និង​សូម្បី​តែ​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ។ ជា​រឿយ​ៗ ទំនាក់​ទំនង​ស្នេហា​ទាំង​អស់ មិន​ប្រាកដ​ថា​សុទ្ធ​តែ​អាច​ដើរ​ទៅ​មុខ​ដោយ​រលូន​នោះ​ទេ មាន​ពេល​ខ្លះ​ជួប​បញ្ហា​រកាំរកូស ឬ​ក៏​អាច​ដល់​ថ្នាក់​បែក​បាក់​គ្នា​ក៏​មាន។ យ៉ាង​ណា​មិញ អ្នក​ក៏​សម្គាល់​លក្ខណៈ​មួយ​ចំនួន នៅ​ពេល​ដែល​គូ​ស្នេហ៍​ចាប់​ផ្ដើម​ប្រែប្រួល​ឬអស់​ចិត្ត​ពី​អ្នក។

ដូច្នេះ​ខាង​ក្រោម​នេះ គឺ​ជា ៦ សញ្ញាបង្ហាញថា មនុស្សប្រុសចាប់ផ្ដើមបែកចិត្តពីគូស្នេហ៍របស់ខ្លួន ៖

១. គេ​មិនលួងអ្នក នៅពេលដែលអ្នកអន់ចិត្ត

នៅ​ពេល​ដែល​អារម្មណ៍​របស់​មនុស្ស​ប្រុស​ចាប់​ផ្ដើម​ប្រែប្រួល គេ​នឹង​លែង​សូវ​យក​ចិត្ត​ទុក​ដាក់ ឬ​ព្រួយ​បារម្ភ​ពី​អ្នក​នៅ​ពេល​ដែល​អ្នក​អាក់​អន់​ស្រពន់​ចិត្ត ឬ​មិន​សប្បាយ​ចិត្ត និង​មិន​ថា​ពេល​ណា​ក៏​ដោយ។

២. គេ​ព្យាយាមផ្លាស់​ប្ដូរ​អ្នក​នូវ​ចំណុច​ដែល​គេ​មិន​ពេញ​ចិត្ត

នៅ​ពេល​ដែល​មនុស្ស​ប្រុស ចាប់​ផ្ដើម​ឲ្យ​គូស្នេហ៍​ផ្លាស់​ប្ដូរ​ចំណុច​ណា​មួយ​ដែល​គេ​មិន​ពេញ​ចិត្ត មាន​ន័យ​ថា​គេ​លែង​ស្រលាញ់​អ្នក​ជា​អ្នក​ទៀត​ហើយ។ ចំណុច​ដែល​គេ​មិន​ពេញ​ចិត្ត នឹង​ធ្វើ​ឲ្យ​គេ​អស់​ចិត្ត​បន្ដិច​ម្ដង​ៗ រហូត​លែង​មាន​ចិត្ត​ស្រលាញ់​ទាល់​តែ​សោះ។

៣. អ្នក​ជា​អ្នក​ផ្ញើ​សារ ឬ​ទូរសព្ទ​ទៅ​គេ​មុន

ច្បាស់ណាស់ ថា​គ្រប់​ពេល​វេលា​អ្នក​នឹង​ត្រូវ​ផ្ញើ​សារ ឬ​ទូរសព្ទ​ទៅ​គេ​មុន ប្រសិន​បើ​អ្នក​មិន​ព្យាយាម​ទាក់​ទង​គេ នោះ​គេ​ក៏​មិន​ខ្វល់​ពី​អ្នក​នោះ​ដែរ។

៤. អ្នក​សំគាល់​ឃើញ​ថា​គេ​មើល​ស្រី​ផ្សេង​ទោះ​កំពុង​នៅ​ជាមួយ​គ្នា

គេ​ប្រាកដ​ជា​​មើល​ស្រី​ផ្សេង​ទៀត​សូម្បី​តែ​ពេល​មាន​វត្តមាន​របស់​អ្នក ហើយ​នោះ​គឺ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ គេ​ចាប់​ផ្ដើម​រក​អ្នកថ្មី​ហើយ។

៥. គេ​លុប​ចោល​ការ​ណាត់​ជួប​ជាមួយ​អ្នក

មនុស្ស​ប្រុស​នឹង​ចាប់​ផ្ដើម​លែង​ខ្វល់​ខ្វាយ​ពី​អ្នក និង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ដោយ​លុប​ចោល​ការ​ណាត់​ជួប​ជាមួយ​អ្នក​មិន​ថា​ក្រោម​ហេតុផល​ណា​ក៏​ដោយ។

៦. គេ​លែង​មាន​ពេល​សម្រាប់​អ្នក

ទំនាក់​ទំនង​ហាក់ដូច​ជា​ប្រែ​ប្រួល មនុស្ស​ប្រុស​ចាំ​ផ្ដើម​លែង​មាន​ពេល​សម្រាប់​អ្នក និង​មិន​សូវ​មាន​ពេល​នៅ​ក្បែរ​គ្នា​ដូច​មុន ដោយ​យក​លេស​ថា​រវល់​នេះ រវល់​នោះ៕

អត្ថបទ ៖ សុភារ័ត្ន

អត្ថបទពេញនិយម