មក​ស្គាល់​ស្ពាន​វែង​បំផុត​ចំនួន ១០ លើ​លោក

  • 2018-08-15 13:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Business Insider កាល​ពី​ខែ​មេសា​កន្លង​ទៅ ខាង​ក្រោម​ជា​ស្ពាន​ទាំង ១០ ដែល​មាន​ប្រវែង​ វែង​បំផុត​លើ​លោក៖

១០. ស្ពាន King Fahd Causeway Bridge៖ ដែល​បាន​ត​ភ្ជាប់​អារ៉ាប៊ីសាអ៊ូឌីត និង​ប្រទេស​បារ៉ែន។ ស្ពាន​មាន​ប្រវែង​ប្រមាណ ២៥ គីឡូម៉ែត្រ។

៩.ស្ពាន Jiaozhou Bay Bridge ប្រទេស​ចិន៖ មាន​ប្រវែង​ប្រមាណ ២៦ គីឡូម៉ែត្រ។

៨.ស្ពាន Donghai Bridge ប្រទេស​ចិន៖ មាន​ប្រវែង​ប្រមាណ ៣២,៥ គីឡូម៉ែត្រ។

៧. ស្ពាន Runyang Yangtze Bridge ប្រទេស​ចិន៖ មាន​ប្រវែង​ប្រមាណ ៣៥,៥ គីឡូម៉ែត្រ។

៦. ស្ពាន Hangzhou Bay Bridge ប្រទេស​ចិន៖ មាន​ប្រវែង​ប្រមាណ ៣៥,៥ គីឡូម៉ែត្រ។

៥.ស្ពាន Manchac Swamp Bridge សហរដ្ឋអាមេរិក៖ មាន​ប្រវែង​ប្រមាណ ៣៦,៦ គីឡូម៉ែត្រ។

៤.ស្ពាន​ពីរ​នៅ​រដ្ឋ Louisiana សហរដ្ឋអាមេរិក៖ មាន​ប្រវែង​ប្រមាណ ៣៨,៣ គីឡូម៉ែត្រ។

៣.ស្ពាន Hong Kong-Zhuhai-Macau Bridge ប្រទេស​ចិន៖ មាន​ប្រវែង​ប្រមាណ ៥៤,៧ គីឡូម៉ែត្រ។

២.ស្ពាន Tianjin Grand Bridge ប្រទេស​ចិន៖ មាន​ប្រវែង​ប្រមាណ ១១៣,៦ គីឡូម៉ែត្រ។

១.ស្ពាន Danyang-Kunshan Grand Bridge ប្រទេស​ចិន៖ មាន​ប្រវែង​ប្រមាណ ១៦៤,៧ គីឡូម៉ែត្រ៕

ប្រភព៖ Businessinsider   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម