ពីរ​កន្លែង​អាច​ឆែក​ដឹង​ភ្លាម ទូរសព្ទ​ឡើង​កម្ដៅ​ មក​ពី​ឆ្នាំង​សាក​ ឬ​មកពី​ថ្ម​

  • 2018-08-16 02:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ទូរសព្ទ​ឡើង​កម្ដៅ​ អាច​ពិបាក​ប្រាប់​ថា​តើ​មក​ពី​ថ្ម​ ឬ​ឆ្នាំង​សាក​ ប៉ុន្តែ​ទីតាំង​មាន​កម្ដៅ​អាច​សម្គាល់​បាន​ខ្លះ​ៗដែរ​។ ពេល​កម្ដៅ​កើន​នៅ​ខ្នង​ Device នោះ​អាច​ជា​បញ្ហា​របស់​ថ្ម​ ខណៈ​មាន​កម្ដៅ​នៅ​ផ្នែក​ខាងក្រោម​ ពេល​សាក​ថ្ម​ អាច​ជា​បញ្ហា​របស់​ឆ្នាំង​សាក​។

វិធី​បឋម​ ដើម្បី​បន្ថយ​កម្ដៅ​គឺ​បិទ​រាល់​កម្មវិធី​បាន​បើក​ ឬ​បិទ​ទូរសព្ទ​ទុក​មួយ​ស្របក់​។

បញ្ហា​ដោយសារ​ទូរសព្ទ​

  • ប្រើ​ទូរសព្ទ​ខ្លាំង​ពេក​៖ ប្រើ​កម្មវិធី​ ឬ​ហ្គេម​ធំ​ៗ មាន​តម្រូវការ​អ៊ីនធឺណិត​ ក្នុង​រយៈពេល​យូរ​ម៉ោង​ ជា​ធម្មតា​នឹង​កើន​កម្ដៅ​។ ក្រោយ​បិទ​កម្មវិធី​ ឬ​ហ្គេម​ សីតុណ្ហភាព​នឹង​ប្រែ​មក​ធម្មតា​ ក្រោយ​ប៉ុន្មាន​នាទី​។
  • ដាក់​ទូរសព្ទ​ចំ​ថ្ងៃ​ក្ដៅ​៖ ថ្ម​ទូរសព្ទ​ប្រភេទ​ Lithium-ion អាច​ខូច​គុណភាព​ ឬ​ដល់​ផ្ទុះ​ពេល​សីតុណ្ហភាព​ឡើង​ខ្ពស់​។ ការ​ទុក​ ឬ​ប្រើ​ទូរសព្ទ​ត្រូវ​ថ្ងៃ​ ជាពិសេស​ថ្ងៃ​ត្រង់​ អាច​បង្កើន​កម្ដៅ​យ៉ាង​ឆាប់​រហ័ស​។
  • ទូរសព្ទ​ឆ្លង​មេរោគ​៖ ទូរសព្ទ​មាន​មេរោគ​ អាច​កើន​កម្ដៅ​ ដោយ​ Hacker អាច​គ្រប់គ្រង​ ដំណើរការ​ទិន្នន័យ​ពី​ចម្ងាយ​។ គួរ​ប្រើ​កម្មវិធី​កម្ចាត់​មាន​លើ​ Store ស្កេន​យូរ​ៗម្តង​។​

បញ្ហា​ដោយសារ​ឆ្នាំង​សាក​

  • មិន​ប្រើ​ឆ្នាំង​សាក​ហ្សីន៖ គួរ​ប្រើ​ឆ្នាំង​សាក​ពី​ក្រុមហ៊ុន​ ទាំង​ក្នុង​ប្រអប់​ទើប​ទិញ​ និង​ពេល​ខូច​។ ឆ្នាំង​សាក​តម្លៃ​ធូរ​ថ្លៃ​ មាន​លើ​ទីផ្សារ​មួយ​ចំនួន​ អាច​ជា​ប្រភព​បញ្ហា​នៃ​ការ​កើន​កម្ដៅ​។
  • សាក​ថ្ម​ទូរសព្ទ​ទុក​ចោល​៖ គួរ​រក្សា​ថាមពល​ថ្ម​នៅ​កម្រិត​ពី​ ៣០% ទៅ​ ៨០%។ ការ​សាក​ថ្ម​ដល់​ ១០០% នៅ​តែ​ទុក​ចោល​ច្រើន​ម៉ោង​ អាច​ធ្វើ​ឲ្យ​ថ្ម​កើន​កម្ដៅ​បាន​ បើ​សមាសធាតុ​ក្នុង​ទូរសព្ទ​អសមត្ថភាព​គ្រប់គ្រង​ចរន្ត​រត់​ចូល​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ psafe   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម