មាន​អ្វី​កើត​ឡើង​ បើបិទ Permission​ កម្មវិធី​លើ​ទូរសព្ទ​របស់អ្នក?

  • 2018-08-16 02:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ Android Marshmallow មាន​ Settings អាច​គ្រប់គ្រង​លើ​ Permission រាល់​កម្មវិធី​មួយ​ៗបាន​ ប៉ុន្តែ​មិន​បាន​គ្រប់​កម្មវិធី​ក្នុង​ Google Play នោះ​ឡើយ​ ដោយសារ​អ្នក​បង្កើត​កម្មវិធី​ជា​ច្រើន​ ដាក់​គោលដៅ​ជំនាន់​កម្មវិធី​អាច​ទាប​ជាង​នេះ​។ Permission ចូល​ប្រើ​ទិន្នន័យ​អ្នក​ពី​កម្មវិធី​នីមួយ​ៗ អាច​មាន​តម្រូវ​ការ​ ប្រើ​លើ​មុខងារ​របស់​កម្មវិធី​។

#តោះ​មក​មើល​បញ្ជី​ Permission ដែល​ YouTube ប្រើ​ជា​ឧទាហរណ៍​ ស្វែងរក​ Permission របស់​កម្មវិធី​

  • ចូល​ Settings > Applications
  • នេះ​នឹង​ឃើញ​កម្មវិធី​ទើប​បាន​បើក​ និង​បញ្ជី​កម្មវិធី​ដទៃ​ទៀត​
  • អូស​មើល​រហូត​ឃើញ​កម្មវិធី​ YouTube (បើ​បាន​ដំឡើង​) រួច​ចុច​លើ​នោះ​
  • លើ​ផ្ទាំង​ថ្មី​ ចុច​លើ​ជម្រើស​ Permissions

ក្នុង​ទំព័រ​ថ្មី​ នឹង​ឃើញ​រាល់​បញ្ជី​ Permission កម្មវិធី​កំពុង​ប្រើប្រាស់​ រួម​ជាមួយ​ប៊ូតុង​ក្បែរ​នោះ​ សម្គាល់​ Permission បាន​បើក​ ឬ​ក៏​អត់​។ YouTube មាន​តម្រូវ​ការ​ Permissions ជាច្រើន​ ដែល​ប្រហែល​គួរ​បើក​អនុញ្ញាត​ទាំងអស់​ បើ​អ្នក​ចង់​ប្រើ​រាល់​ Features របស់​កម្មវិធី​។

មូលហេតុ​ត្រូវ​ការ​ Permission

  • Camera និង​ Microphone ត្រូវការ​ បើ​អ្នក​ចង់​ Live វីដេអូ​ ប្រើ​ទូរសព្ទ​។
  • Contacts, SMS និង​ Phone ត្រូវការ​ បើ​អ្នក​ចង់​ចែករំលែក​វីដេអូ​ជាមួយ​នរណា​ម្នាក់​ក្នុង​បញ្ជី​អាសយដ្ឋាន​។
  • Storage ត្រូវការ​ បើ​អ្នក​ចង់​ទាញ​យក​ វីដេអូ​នានា​។
  • Location ត្រូវការ​ បើ​ចង់​មើល​វីដេអូ​ ដែល​ Restrict (ផ្ទៀងផ្ទាត់​) តាម​តំបន់​។

អាច​មើល​វីដេអូ​លើ​ YouTube បាន​ធម្មតា​ បើ​ទោះ​បី​ជា​ អ្នក​មិន​ផ្ដល់​ Permission ណា​មួយ​ក៏​ដោយ​។​ ចំពោះ​ Location permissions បិទ​ មិន​អាច​មើល​វីដេអូ​នានា​ ដែល​បាន​ Restrict នោះ​ទេ​។

កម្មវិធី​ភាគច្រើន​ ដែល​មាន​ Stream Video ដូចជា​ Facebook ឬ​ Twitter មាន​តម្រូវការ​ Permission ស្រដៀង​គ្នា​។

តើ​គួរ​បិទ​ Permission ដែរ​ ឬ​ទេ​?

ពេល​បិទ​ Permission ក្នុង​កម្មវិធី​មាន​តម្រូវការ​ប្រើប្រាស់​ មុខងារ​មួយ​ចំនួន​ អាច​ដំណើរការ​មិន​ប្រក្រតី​ ឬ​គាំង​។ បើ​មិន​ច្បាស់​ អាច​ទាក់ទង​អ្នក​បង្កើត​កម្មវិធី​ (ព័ត៌មាន​អាច​ស្វែងរក​លើ​ទំព័រ​កម្មវិធី​មួយ​ៗ ក្នុង​ Play Store) ចំពោះ​ហេតុផល​ត្រូវការ​ Permission ទាំង​នេះ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Androidcentral   ប្រែ​សម្រួល៖ ប៊ុនធឿន