នូវែលសេឡង់ ហាមពលរដ្ឋលក់ផ្ទះឲ្យបរទេស ព្រោះហេតុផលគួរឲ្យសរសើរ១
- 2018-08-16 02:22:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 31
នូវែលសេឡង់ ហាមពលរដ្ឋលក់ផ្ទះឲ្យបរទេស ព្រោះហេតុផលគួរឲ្យសរសើរ១
ចន្លោះមិនឃើញ
រដ្ឋសភានូវែលសេឡង់ បានចេញច្បាប់ថ្មីហាមប្រាមពលរដ្ឋរបស់ខ្លួនមិនឲ្យលក់ផ្ទះដល់ជនបរទេសក្នុងប្រទេសរបស់ខ្លួននោះឡើយ។
ការហាមឃាត់មិនឲ្យលក់ផ្ទះដល់ជនបរទេសនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងទប់ស្កាត់ការឡើងថ្លៃផ្ទះសម្បែង និងធ្វើឲ្យពលរដ្ឋមានលទ្ធភាពអាចទិញផ្ទះបាន។ យ៉ាងណាក៏ដោយ ការហាមឃាត់ ធ្វើឡើងតែចំពោះជនបរទេសដែលមិនមានភាពជាពលរដ្ឋប៉ុណ្ណោះ។ ក្រៅពីនេះ ជនជាតិអូស្ត្រាលី និងសិង្ហបុរី ត្រូវបានលើកលែងដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
គួរឲ្យដឹងថា ការហាមឃាត់នេះ ត្រូវបានធ្វើឡើងខណៈពេលប្រទេសនូវែលសេឡង់ កំពុងប្រឈមមុខនឹងវិបត្តិផ្ទះសម្បែងដែលធ្វើឲ្យពលរដ្ឋជាច្រើនមិនមានលទ្ធភាពទិញផ្ទះសម្រាប់រស់នៅបាន៕