អស់ទាស់! ​ថត​ស្ប៉ត​លើក​ទី​មួយ​នៅ​ថៃ អ៊ុន សិទ្ធា​ ស៊ី​ថ្លៃ​គុណ​នឹង​៥

  • 2018-08-16 03:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក អ៊ុន សិទ្ធា ត្រូវ​បាន​ផលិត​ករ​នៅ​ប្រទេស​ថៃ​ចាប់​អារម្មណ៍​ឲ្យ​ថត​ស្ប៉ត​ជាមួយ​តារា​ថៃ​ស្រី​​ឈ្មោះ​ ឆុំ​ភូ ដោយ​មាន​លោក​​ជា​តារា​ខ្មែរ​តែ​ម្នាក់​គត់​​ចូល​រួម ព្រម​ទាំង​ទទួល​បាន​តម្លៃ​ពល​កម្ម​ថត​ខ្ពស់​ទៀត​ផង។

អ៊ុន សិទ្ធា និង តារាថៃ ឆុំ ភូ

ស្ប៉ត​នោះ​បាន​ថត​បញ្ចប់​ហើយ ដោយ​លោក​បាន​ចំណាយ​ពេល​ទៅ​ទីក្រុង​បាង​កក​រយៈពេល៣​យប់​៤​ថ្ងៃ។ អ៊ុន សិទ្ធា ​បញ្ជាក់​ថា ខាង​ថៃ​បាន​ធ្វើ​តេស្ត​សមត្ថភាព​សម្ដែង​របស់​លោក​ជា​ច្រើន​លើក ​ទម្រាំ​គេ​សម្រេច​ចិត្ត​ជ្រើស​រើស។ ដោយ​សារ​តែ​ការ​ថត​សម្រិត​សម្រាំង​ខ្លាំង និង​មាន​ការ​លំបាក​ច្រើន ដូច្នេះ​ លោក ​ត្រូវ​កំណត់​តម្លៃ​ខ្លួន​ខ្ពស់​​បន្តិច​ហើយ។

​តួ​លេខ​ទឹក​ប្រាក់​ពិត​ប្រាកដ លោក​សុំ​មិន​បង្ហាញ តែ​ តារា​សម្ដែង​រូប​នេះ​បង្ហើប​ថា​ តម្លៃ​ពល​កម្ម​​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នោះ ទទួល​បាន​ថ្លៃ​ខ្ពស់​ជាង​នៅ​ស្រុក​ខ្មែរ​ គុណ​នឹង​៥​។ នេះ​មាន​ន័យ​ថា តម្លៃ​​ខ្លួន​បាន​ពី​ប្រទេស​ថៃ​ យ៉ាង​ហោច​ណាស់​ក៏​ខ្ទង់​ម៉ឺន​ដុល្លារ​ដែរ ព្រោះ​​តួ​អង្គ​ក្នុង​រឿង "​សមុទ្រ​ទឹក​ភ្នែក​" ត្រូវ​គេ​ដឹង​ថា​ ស៊ី​ថ្លៃ​ក្នុង​មួយ​ស្ប៉ត​នៅ​​ខ្មែរ ​យ៉ាង​ហោច​ក៏​ខ្ទង់​ពាន់​ដុល្លារ​ដែរ៕

ឱកាស​រួម​ការ​ងារ​​លើក​ទី​មួយ​ជាមួយ​តារា​ថៃ បាន​ផ្ដល់​នូវ​បទ​ពិសោធន៍​ផ្នែក​ថត​ស្ប៉ត​ ឲ្យ​លោក​យ៉ាង​ច្រើន ។ លោក បន្ត​ថា បច្ចេកទេស​ថត​របស់​គេ​មាន​លក្ខណៈ​ទំនើប និង​ខុស​ប្លែក​ច្រើន​ពី​ខាង​យើង ដោយ​គេ​គិត​លើ​គុណ​ភាព​ខ្លាំង។ ទម្រាំ​ថត​យក​មួយ​ប្លង់​ៗ​គេ​សម្រិត​សម្រាំង​ខ្លាំង ហើយ​ទម្រាំ​ថត​ចប់ ក៏​លំបាក​ច្រើន​ដែរ ។ អ្វី​ដែល​ពិសេស​នោះ​ ខាង​គេ​ឲ្យ​តម្លៃ​លើ​សិល្បករ​ណាស់ ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ចិត្ត​ចង់​បំពេញ​ការងារ​ ទោះ​ហត់នឿយ​​ខ្លាំង​​យ៉ាង​ណា​ក្ដី៕​

ទស្សនាវីដេអូ អ៊ុន សិទ្ធា រៀបរាប់ពីតម្លៃខ្លួន និងដំណើរការនៃការថតស្ប៉តនៅថៃ៖

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម