ទោះ​ចាញ់​ Real Madrid នៅ​តែ​មិន​នាំ​កីឡាករ​ថ្មី​​ចូលជំនួស Ronaldo

  • 2018-08-16 03:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Julen Lopetegui លើក​ឡើង​ថា ការ​ចាញ់​ Atletico Madrid នៅ​ពាន UEFA Super Cup ក្លឹប Real Madrid នៅ​តែ​​មិន​ចុះ​កុងត្រា​នាំ​កីឡាករ​ថ្មី​ចូល។

ដឹក​នាំ​ក្នុង​ប្រកួត​ផ្លូវការ​ជា​លើក​ដំបូង​ឲ្យ​ Real​ អតីត​គ្រូ​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ជួប​បរាជ័យ​​ដោយ​សារ Atletico ក្នុង​លទ្ធផល ៤-២​កាល​ពី​យប់​មិញ។ ក្លឹប​ម្ចាស់​ជើង​ឯក Champions League ឆ្នាំ​ចាស់​បាន​បាត់​បង់ Cristiano Ronaldo ដែល​ផ្ទេរ​ទៅ​កាន់ Juventus ហើយ Luka Modric ពេល​នេះ​​កំពុង​មាន​ការ​ចែចូវ​ពី Inter Milan។

ធ្លាប់​ជា​ក្លឹប​ដែល​ហ៊ាន​ចំណាយ​លុយ​ធំ​ក្នុង​​ការ​នាំ​កីឡាករ​ល្អ​ចូល Real Madrid ឆ្នាំ​នេះ​ហាក់​ស្ងប់ស្ងាត់​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ ត្បិត​ធ្លាប់​ទាក់ទង​​តារា​មួយ​ចំនួន​ដូច​ជា Eden Hazard, Mauro Icardi និង Robert Lewandowski។

​អវត្តមាន​របស់ Ronaldo ធ្វើ​ឲ្យ Madrid បាត់​អ្នក​​ពូកែ​រក​គ្រាប់​បាល់ តែ​សម្រាប់​លោក Julen Lopetegui នៅ​តែ​ប្រកាន់​ជំហរ​​គោលនយោបាយ​របស់​ក្លឹប​គឺ​មិន​នាំ​កីឡាករ​ថ្មី​មក​ជំនួស​​ឡើយ។ អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​​និយាយ​ថា៖ "អ្វី​ដែល​គោលនយោបាយ​របស់​ក្លឹប​បាន​កំណត់​គឺ​មិន​ផ្លាស់​ប្ដូរ។ ពេល​នេះ La Liga ចាប់​ផ្ដើម ហើយ​វា​ជា​ពាន​សំខាន់​សម្រាប់​ខ្ញុំ។ ពួក​យើង​លេង​ល្អ​ហើយ​នៅ​ម៉ោង​បន្ថែម​។ ពួក​យើង​គ្រប​ដណ្ដប់ ការ​រួម​បញ្ចូល​គ្នា​ លេង​ជាមួយ​គ្នា ជាមួយ​នឹង​អារម្មណ៍​ល្អ។ តែ​ពេល​លទ្ធផល ៣-២ ប្រកួត​បាន​ប្រែប្រួល។ ពួក​យើង​ត្រូវ​រក​វិធី​ដោះស្រាយ​បញ្ហា"៕ ​

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ