Iniesta​ ប្រើ​បច្ចេកទេស​ពិត​ៗ ស៊ុត​ផ្អើល​ J.League សាជាថ្មី

  • 2018-08-16 07:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andres Iniestaកំពុង​ធ្វើ​ឲ្យ​កក្រើក​នៅ​លីគ​កំពូល​ជប៉ុន J.League ​ ក្រោយ​បង្ហាញ​ទ្វី​ជើង​ទាត់​បញ្ចូល​យ៉ាង​អស្ចារ្យ​ពេល​ក្រុម​របស់​គេ Vissel Kobe លេង​ទល់​នឹង​ក្រុម Sanfrecce Hiroshima កាល​ពី​ម្សិលមិញ។

ក្រុម​ភ្ញៀវ Sanfrecce ធ្វើ​បាន​មួយ​គ្រាប់​មុន​នា​នាទី​១៥ ដោយ​កីឡាករ Anderson។ ប៉ុន្តែ​នៅ​២​នាទី​បន្ទាប់​អតីត​សមាជិក​របស់​ Barcelona ខាង​លើ​​បាន​រក​គ្រាប់​តាម​ស្មើ​វិញ​ឲ្យ Vissel Kobe ដោយ​ប្រើ​បច្ចេកទេស​យ៉ាង​អស្ចារ្យ។

គ្រាប់​បាល់​របស់​កីឡាករ​ជើង​ចាស់ Iniesta ពិត​ជា​ធ្វើ​ឲ្យ​គ្រប់​គ្នា​កោតសរសើរ ដោយ​គេ​បាន​បញ្ឆោត​​ឲ្យ​កីឡាករ​របស់ Sanfrecce ២​នាក់​ដាច់​ចង្កេះ រួច​បន្ត​អូស​ស៊ុត​ពី​លើ​តំបន់​គ្រោះថ្នាក់ ទម្លុះ​ដៃ​អ្នក​ចាំ​យ៉ាង​ល្អ។ លទ្ធផល ១-១ បាន​បន្ត​រហូត​ចប់​៩០​នាទី ធ្វើ​ឲ្យ​ក្រុម​ទាំង​ពី​បាន​ម្នាក់​១​ពិន្ទុ ក្នុង​សប្ដាហ៍​ទី​២២​នៅ J.League។

នេះ​គឺ​ជា​គ្រាប់​បាល់​ទី​ពីរ​ហើយ​របស់​កីឡាករ​សញ្ជាតិ​​អេស្ប៉ាញ ដោយ​គ្រាប់​ដំបូង​រក​បាន​ពេល​ប៉ះ​ក្រុម Jubilo Iwata ហើយ​ក៏​ជា​ការ​ទាត់​បញ្ចូល​ទី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម