ជ្រោះផ្អោក ខេត្តតាកែវ ប្រភព​ជីកត្បូងមានតម្លៃ មិន​ចាញ់​ខេត្តប៉ៃលិន

  • 2018-08-16 07:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ថ្ងៃនេះក្រុមការងារ​ផ្លូវទៅស្រុក​នឹងបង្ហាញ​វីដេអូ​កម្រ ពីរបរ​រកត្បូង លក់ និង​ច្នៃត្បូង មួយកន្លែង​នៅ​ជ្រោះផ្អោក​ ខេត្តតាកែវ។ នៅទី​នេះ​ ក្រៅពី​សម្បូរ​ត្បូង​មានតម្លៃ​លក់ ក៏មាន​ទឹកធ្លាក់​ទាក់ទាញភ្ញៀវ​ទេសចរ​ឥតល្ហែរ​ទៅលេងកម្សាន្តផងដែរ។

កន្លែងជីករកត្បូង នៅជ្រោះផ្អោក ស្រុកគីរីវង់ ខេត្តតាកែវ

វីដេអូប្រមាណជា ៣នាទី នឹងបង្ហាញ​ជូន​ពី របរ​លក់ត្បូង​របស់ អ្នកស្រី ឈុន ណាត វ័យ៦១ឆ្នាំ អ្នក​លក់​ត្បូង​គ្រប់​ប្រភេទ នៅ​តំបន់​ទេសចរណ៍​ជ្រោះ​ផ្អោក ស្រុក​គីរីវង់ ខេត្ត​តាកែវ។

អ្នកស្រី ឈុន ណាត

ចង់ដឹងច្បាប់​ទស្សនាវីដេអូខាងក្រោមនេះ៖

គួររំលឹកថា ដោយសារ​តែ​ប្រជុំ​ភ្នំ​ នៃ​តំបន់​ទេសចរណ៍​ ជ្រោះ​ផ្អោក សម្បូរ​ត្បូង​ថ្មធម្មជាតិ​មាន​តម្លៃ​ អ្នក​ស្រី​ ឈុន ណាត បានចាប់​ផ្ដើម​អាជីវកម្ម​របស់​ខ្លួន ដោយ​ការ​ដើរ​ទិញ​ត្បូង​ពី​អ្នក​ជីក​ យក​ទៅ​ច្នៃ ហើយ​ផ្ញើ​គេ​លក់​តាម​ហាង ក្នុង​អំឡុង​ឆ្នាំ ២០០៣ -២០០៤។ នៅ​ឆ្នាំ ២០០៧ អ្នកស្រី ឈុន ណាត សម្រេចចិត្ត​ចេញ​មក​រកស៊ី និង បើក​ហាង​លក់​ត្បូង​ ដោយខ្លួនឯង​តែ​ម្តង។

ក្នុង​អាជីវកម្ម​របស់​ខ្លួន ទោះ​បី​ជា​កុងសែ​ស្រី​ក៏ដោយ ក៏​អ្នក​ស្រី ឈុន​ ណាត ហ៊ាន​ពុះពារ​រាល់​ការ​លំបាក ឡើង​ភ្នំ​ចុះ​ទួល​ ស្កាត់​ជួប​អ្នក​ជីក​ត្បូង ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឆ្លង​អូរ​ឆ្លង​ជ្រោះ​ ដើម្បី​ទិញ​ត្បូង​ឱ្យ​បាន​មុន​កុងសែ​ប្រុសៗ​ដទៃ​ទៀត​៕

ព័ត៌មានលម្អិតចុចអាន៖ រមណីយដ្ឋាន​ទឹកជ្រោះផ្អោក ស្រុកគីរីវង់ សម្បូរត្បូង​ថ្ម ធម្មជាតិ​មានតម្លៃ


អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក