អ្នក​ព្រៃវែង​កុំ​ភ្លេច​ចូល​រួម បាខែម​ខែ​ក្រោយ​នេះ វាគ្មិន​ប្រជុំ​ដោយ​អ្នក​ជំនាញៗ​គ្រប់​ផ្នែក!

  • 2018-08-16 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បារខែម ជា​ព្រឹត្តិការណ៍​បបច្ចេកវិទ្យា និង​ការ​ចាប់ផ្ដើម​ជំនួញ បាន​ទៅ​ដល់​ខេត្តព្រៃវែង​ជា​លើក​ដំបូង​តាំង​ពី​កកើត​កម្មវិធី​​ដ៏​ល្បី​ល្បាញ និង​មាន​សារសំខាន់​នេះ​​តាំង​ពី​ឆ្នាំ ២០០៨ មក។

អ្នក​ចូល​រួម​កម្មវិធីបាខែមឆ្នាំមុនៗ

[បារខែមព្រៃវែង ២០១៨](https://www.facebook.com/BarcampPreyVeng/photos/a.2001191043279487.1073741830.1931980630200529/2002629406468984/?type=3&theater " ") "សិក្ខា​សាលា​បច្ចេកវិទ្យា ការ​ចាប់​ផ្ដើមអាជីវកម្ម" នឹង​ធ្វើ​ឡើង​ថ្ងៃ​ទី ១៥ ដល់ ១៦ ខែ​កញ្ញា ឆ្នាំ២០១៨ នៅ​ក្នុង​បរិវេណ​សាខា​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង ចាប់​ពី​ម៉ោង​៨ព្រឹក ដល់​ម៉ោង​៥ល្ងាច។ ព័ត៌មាន​លម្អិត​ទាក់​ទង​លេខទូរស័ព្ទ៖ ០១០ ៣០ ៧៥ ៧៥ អ្នក​អាច​ចូលរួម​ដោយសេរី និង​ឥតគិតថ្លៃ។

#ចង់​បាន​អាវយឺត បារខែមព្រៃវែង ២០១៨ សូម​ចុះ​ឈ្មោះ​នៅ​ទីនេះ និង​ទៅ​ឲ្យ​បាន​មុន​ម៉ោង។

#តើ​អ្នក​នឹង​ទទួល​បាន​អ្វី?

  • ទទួល​បាន​ចំណេះដឹង គំនិត​ថ្មីៗ និង​បាន​ជួប​ជាមួយ​អ្នក​និយម​បច្ចេកវិទ្យា​ អ្នក​ទីផ្សារ អ្នក​ធ្វើ​អាជីវកម្ម អ្នកប្រើប្រាស់​អ៊ីនធឺណិត​ធ្វើ​អាជីវកម្ម។
  • ទទួល​បាន​អាវយឺត​ (មាន​កំណត់) និង​វត្ថុ​អនុស្សាវរីយ​ជាច្រើន​ទៀត​ពី​អ្នក​ឧបត្ថម្ភ​កម្ម​វិធី​ផ្សេងៗ​ទៀត
  • ភ្ជាប់​ទំនាក់ទំនង​ជាមួយ​វាគ្មិន និង​អ្នក​ចូលរួម​ដទៃ សម្រាប់​អាជីវកម្ម និង​បណ្ដាញ​របស់​អ្នក​ទៅ​ថ្ងៃ​មុខ
  • អ្នក​អាច​សិក្សា​រៀន​សូត្រ ​យក​បទពិសោធន៍​ជីវិត​ពី​វាគ្មិន​នី​មួយៗ​ដែល​អញ្ជើញ​មក​ក្នុង​រាជធានី​ភ្នំពេញ
  • អ្នក​មាន​ឱកាស​ជួប​ជា​មួយ​ក្រុម​អ្នក​មាន​បទពិសោធន៍​ធ្វើ​ជំនួញ និង​អ្នក​បច្ចេកវិទ្យា បាន​រៀន​សូត្រ​ពី​អ្នក​ស្ម័គ្រចិត្ត និង​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​បារខែម ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ថ្មី។

បារខែមព្រៃវែង ២០១៨ មាន​គោលបំណង​​ផ្ដល់​ការ​ចែករំលែក​ចំណេះដឹង​ និង​កសាង​ទំនាក់ទំនង រវាង​​អ្នកចូលរួម​ និង​វាគ្មិន ដែលមានប្រធានបទទាក់ទង នឹងបច្ចេកវិទ្យា​ព័ត៌មាន​​ ​ការ​ចាប់​ផ្ដើម​ជំនួញ សហគ្រិនភាព អាជីព​ការងារ រចនា និង​ច្នៃប្រឌិត សម្រាប់​ការសិក្សា ការងារ និង​ទំនាក់ទំនង ព្រមទាំង​ចំណេះដឹង​ផ្សេងៗ ដូចជា​ ជ្រើស​គំនិត​អាជីវកម្ម ការ​ស្វែងយល់​ពី​ការ​បង្កើត​គំរូ​អាជីវកម្ម ស្វែងយល់​អំពី​អតិថិជន ការ​ផលិត​ផលិតផល​និង​សេវាកម្ម ផ្សព្វផ្សាយ​និម្មិត​សញ្ញា​អាជីវកម្ម ​ទីផ្សារ និង​ការ​រៀប​ចំ​គម្រោង ចំណាយ​​ចាប់ផ្ដើម​អាជីវកម្ម ជាដើម ។ ក្រៅ​ពី​នេះ នៅ​មាន​ការ​តាំង​បង្ហាញ របស់ម្ចាស់អាជីវកម្មខ្នាតតូច និង​ ផលិតផល​ ឬ​សេវាកម្ម​បច្ចេកវិទ្យា​ថ្មីៗ។

របៀប​ស្វែងរក​ប្រធានបទ

ប្រធាន​បទ​នីមួយ​ៗ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ ៥ បន្ទប់​ផ្សេងគ្នា ​ប្រធានបទ​នីមួយៗ​មាន​រយៈពេល ១ម៉ោង។​ ​អ្នក​ចូលរួម​ត្រូវ​ពិនិត្យ​មើល និង​ស្វែងរក​ប្រធានបទ​ដែល​ខ្លួន​ពេញចិត្ត​ដើម្បី​ចូលរួម​ស្ដាប់​តាម​បន្ទប់​ តាម​ម៉ោង​ និង​ប្រធាន​បទ​នីមួយៗ​។ ដើម្បី​ស្វែង​រក​ព័ត៌មាន​ប្រធានបទ ​អ្នកចូលរួម​អាច​មើល​នៅ​លើ​ផ្ទាំង​ តារាង​ប្រធានបទ​​ ដែល​អ្នក​រៀបចំ​កម្មវិធី​បាន​បិត ​ក្នុង​បរិវេណ​កម្មវិធី ឬ​អាច​ចូល​ទៅ​វេបសាយ បារខែមកម្ពុជា ដើម្បី​មើល​ប្រធានបទ​ទាំងអស់ www.barcampcambodia.org

#ដូច​នេះ កុំ​ភ្លេច​ចូល​រួម​ទាំង​អស់​គ្នា!

អត្ថបទ៖ រក្សា