Tom Cruise កំពុង​ចរចា​សម្ដែង​ជា​តួអង្គ Green Lantern?

  • 2018-08-16 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​មួយ​បាន​បញ្ជាក់​ថា Tom Cruise កំពុង​តែ​ចរចា​ជាមួយ​ផលិតកម្ម Warner Bros. ចំពោះ​ការ​សម្ដែង​ក្នុង​រឿង "Green Lantern Corps” ដែល​ជា​ភាពយន្ត​ពី​ពិភព​រឿង​របស់ DC Universe។

វីរបុរស​សំខាន់​មួយ​របស់ DC គឺ​មនុស្ស​ពណ៌បៃតង​ Green Lantern ធ្លាប់​បាន​បញ្ចេញ​ម្ដង​រួច​មក​ហើយ​ កាល​ពី​ឆ្នាំ ២០១១ ដែល​បាន​ចូលរួម​សម្ដែង​ដោយ​លោក Ryan Reynolds។ ក៏​ប៉ុន្តែ​ភាពយន្ត​នេះ​បាន​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ ទាំង​ចំណូល​ទាំង​គុណភាព​នៃ​ភាពយន្ត​ ធ្វើ​ឲ្យ​ទាំង​តារា​សម្ដែង​និង​រាល់​បណ្ដា​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ផលិត​រឿង​នេះ​ខក​ចិត្ត​យ៉ាង​ខ្លាំង។

បើ​យោង​ទៅ​តាម​សៀវភៅ​ថ្លុក Green Lantern គឺ​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុម​វីរបុរស​ Justice League ដែល​មាន​សមាជិក​ដូច​ជា Batman, Superman និង Wonder Woman ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ DCEU បាន​ឆ្លង​កាត់​បញ្ហា​ជា​ច្រើន​ជុំ​វិញ​ការវិវឌ្ឍន៍​តួអង្គ​មួយ​នេះ​ ជា​ហេតុ​ធ្វើ​ឲ្យ​រឿង​ "Green Lantern Corps” គឺ​នៅ​តែ​ជា​មិន​ភាព​មន្ទិល​ជា​ច្រើន​ជុំ​វិញ​ដំណើរ​ការ​ផលិត។

ថ្មីៗ​នេះ​ប្រភព​មួយ​ពី​វិបសាយ Comic Book បាន​ឲ្យ​ដឹង​ថា Warner Bros. កំពុង​តែ​ចរចា​ជាមួយ​តារា​សម្ដែង Tom Cruise ដើម្បី​សម្ដែង​ក្នុង​រឿង​នេះ​។ ក្នុង​កិច្ច​ចរចា​នេះ​ Waner Bros. ចង់​ឲ្យ​តួអង្គ​ដែល Tom Cruise នឹង​សម្ដែង​ស្លាប់​នៅ​ក្នុង​សាច់​រឿង​ស្លាប់​ហើយ​ជំនួស​ដោយ​តួអង្គ​វ័យ​ក្មេង​វិញ ប៉ុន្តែ​តារា​រូប​នេះ​មិន​យល់ស្រប​នឹង​គំនិត​នេះ។

ក៏​ប៉ុន្តែ​ការ​ចរចា​នេះ​អាច​នឹង​មាន​លទ្ធផល​វិជ្ជមាន​ ព្រោះ​តារា​សម្ដែង​រូប​នេះ​អាច​នឹង​ចង់​ជួប​សម្ដែង​​ជាមួយ​ លោក Henry Cavill ម្ដង​ទៀត​ដែល​សម្ដែង​ជា​តួអង្គ​ Superman។ អីចឹង​មាន​តែ​រង​ចាំ​ដំណឹង​ទាំង​អស់​គ្នា៕

​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ ធារ៉ូ