លោក Simeone បាន​ឈ្នះ​ពាន​ចំនួន​ប៉ុន្មាន ទើប​បាន​ក្លាយ​ជា​អ្នក​ចាត់​ការ​ Atletico Madrid ជោគ​ជ័យ​បំផុត?

  • 2018-08-22 12:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឈ្នះ​ពាន UEFA Super Cup កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ចាត់​ការ​ Diego Simeone បាន​ក្លាយ​ជា​អ្នក​ចាត់​ការ​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប Atletico Madrid។ តាំង​ពី​ដឹកនាំ​ក្លឹប​អេស្ប៉ាញ​តាំង​ពី​ឆ្នាំ ២០១១មក ចំនួន​ពាន​សរុប​ដែល​លោក​បាន​ឈ្នះ​មាន​ចំនួន ៧ ដែល​ជា​ចំនួន​ពាន​ច្រើន​បំផុត ដែល​អ្នក​ចាត់​ការ​អាច​សម្រេច​បាន​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប។

លោក​ Simeone បាន​ជួយ​ឲ្យ Atletico ឈ្នះ​ពាន​ដូច​ជា៖

ពាន UEFA Europa League ២ លើក

ពាន UEFA Super Cup ២ លើក

ពាន La Liga ១ លើក

ពាន Copa del Rey ១ លើក

ពាន Supercopa ១ លើក។

តាំង​ពី​ក្លាយ​ជា​អ្នក​ចាត់​ការ​ក្លឹប Atletico Madrid កាល​ពី​ឆ្នាំ ២០១១ មក លោក Simeone ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​ចាត់​ទុក​ថា ស្ថិត​ក្នុង​ចំណោម​អ្នក​ចាត់​ការ​ល្អ​បំផុត​លើ​លោក។ ក្នុង​ការ​ប្រកួត​សរុប ៣៧៩ លើក​ដែល​​លោក​បាន​ដឹកនាំ ក្នុង​នោះ​ក្លឹប Atletico ​បាន​ឈ្នះ ២៣៤ លើក ស្មើ ៨២ ដង និង​ចាញ់ ៦៣ លើក៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី