តារា​រ៉េប​ សាំង​ សុខ​សេរី ត្រៀម​បញ្ចេញ​បទ​ថ្មី​ៗ​សម្រាប់​អាល់ប៊ុម​ដំបូង

  • 2018-08-16 10:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាំង​ សុខ​សេរី​ ត្រូវ​បាន​អ្នក​ស្រលាញ់​ពេញ​ចិត្ត​តន្ដ្រី​ហ៊ីប​ហប​ជា​ច្រើន​​បាន​ស្គាល់ តាម​រយៈ​ការ​បង្ហាញ​ខ្លួន​របស់​នាង​ នៅ​ក្នុង​កម្មវិធី​ Hear My Song កាល​ពី​ឆ្នាំ​២០១៤។ ក្នុង​ឱកាស​នោះ​ សេរី​​ បាន​បក​ស្រាយ​នូវ​បទ​ចម្រៀង​មួយ​បទ​ចំណង​ជើង​ថា "ពន្លឺ" ដែល​ជា​បទ​ចម្រៀង​នាង​និពន្ធ​ផ្ទាល់​ខ្លួន​សម្រាប់​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ក្មេង​​ម្នាក់​កំពុង​​ជួប​បញ្ហា​ក្នុង​ជីវិត។

ប៉ុន្មាន​ថ្ងៃ​មុន​នេះ សេរី​ បាន​ជួប​ជាមួយ​ Sabay ដើម្បី​និយាយ​រៀប​រាប់​ពី​ជីវិត​ជា​តារារ៉េប​ស្រី​ម្នាក់​នៅ​កម្ពុជា និង​ការ​តស៊ូ​តាំង​ពី​ដើម​ទី​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ ដោយ​ចាប់​ផ្ដើម​ពី​អ្នក​ហាត់​រាំ​ចង្វាក់​ហ៊ីប​ហប​ និង​រ៉េប តាំង​ពី​ឆ្នាំ ២០១២ រហូត​មក​ដល់​ពេល​នេះ​ ​នាង​បាន​ចូលរួម​ច្រៀង​ជាមួយ​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​ដូច​ជា 12Me និង Nikki Nikki ជា​ដើម។

អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ តារា​រូប​នេះ​បាន​បង្ហើប​ថា​ខ្លួន​អាច​នឹង​បញ្ចេញ​អាល់ប៊ុម​ដំបូង​ឆាប់ៗ​នេះ​ហើយ​ ដោយ​ព្រម​ទាំង​បញ្ចេញ​ Sneak peak ខ្លះៗ នូវ​បទ​ចម្រៀង​ថ្មី​មួយ​បទ​ ដែល​នឹង​ដាក់​បញ្ចូល​ក្នុង​អាល់ប៊ុម​ថ្មី​នោះ​ដែរ។

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​សម្ភាសន៍​ទាំង​ស្រុង​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ