ដល់​ពេល​ហើយ ជើង​ខ្លាំង​ខាង Hack រូប​អាក្រាត​កាយ​តារា​ល្បីៗ ចេញ​មុខ​សុំ​តុលាការ​បន្ធូរ​ដៃ​ផង

  • 2018-08-16 13:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hacker មួយ​រូប​ឈ្មោះ George Garofano ធ្លាប់​លួច​លុកលុយ​គណនី iCloud របស់​តារា​ល្បី​ច្រើន​រាប់​មិន​អស់ ដោយ​រួម​មាន​ទាំង​តារា​សម្តែង​ស្រី Jennifer Lawrence ក៏​ដូច​ជា Kate Upton បាន​ចេញ​មុខ​សូម​ការ​កាត់បន្ថយ​កម្រិត​ទោស​ពី​ចៅក្រម ក្រោយ​ទទួល​ស្គាល់​ថា​ជីវិត​ខ្លួន​ត្រូវ​វិនាស​គ្រប់​បែប​យ៉ាង​ទៅ​ហើយ​នោះ។

រូបតំណាង Jennifer Lawrence និង Kate Upton

រូបភាព​អាក្រាត​កាយ​រាប់​រយ​សន្លឹក​របស់​តារា​ល្បី​ត្រូវ​បង្ហោះ​ចែកចាយ​ចូល​ក្នុង​គេហទំព័រ *Reddit* ពោល​ជា​រឿង​អាស្រូវ​ផ្ទុះ​ខ្លាំង​បំផុត​កាល​ពី​ឆ្នាំ ២០១៤ រហូត​ជាប់​ឈ្មោះ​ជា **Celebgate** នៅ​លើ Online រហូត​ទល់​ខែ​មេសា ឆ្នាំ ២០១៨ លោក​បាន​ជាប់ចោទ​ពី​ការ​ចូល​ប្រើប្រាស់​កុំព្យូទ័រ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ត្រៀម​ខ្លួន​ទទួល​ការ​កាត់ទោស​នា​ថ្ងៃ​ទី ២៩ សីហា​ខាង​មុខ។

ព្រះរាជអាជ្ញា​ប្រចាំ​រដ្ឋ Connecticut សហរដ្ឋអាមេរិក​បាន​សង្កត់​ធ្ងន់​ថា​ជនល្មើស​គួរ​តែ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១០ ទៅ ១៦ ខែ ស្រប​ពេល​ជើង​ខ្លាំង​ខាង​វាយប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​រូប​នេះ ក៏​​សរសេរ​សារ​សូម​ការ​អត់ឱន​យ៉ាង​ដូច្នោះ​ថា៖ "ខ្ញុំ​ត្រូវ​ការ​ពេលវេលា​ដែល​នឹង​អភ័យទោស​សម្រាប់​ខ្លួន​ឯង ហើយ​ក៏​ខក​ចិត្ត​នូវ​ទង្វើ​មិន​ល្អ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្តិ ជា​អារម្មណ៍​វិប្បដិសារី​ចំពោះ​គ្រប់​គ្នា​ដែល​រង​គ្រោះ​ជុំវិញ​រឿងរ៉ាវ​ទាំង​នេះ​មិន​ថា​ក្នុង​លក្ខខណ្ឌ​សាធារណៈ​ឬ​ឯកជន"។

មេធាវី​លោក Richard Lynch ក៏​សង្កត់​ធ្ងន់​ថា៖ "តាម​ពិត​ទៅ​គាត់​ក៏​ដឹង​កំហុស​របស់​ខ្លួន​ឯង ដោយ​ព្រម​ទទួល​ខុស​ត្រូវ​គ្រប់​បែប​យ៉ាង ប៉ុន្តែ​ជុំវិញ​ការ Hack នេះ​ក៏​មាន​គ្នា​ ៤ នាក់​ឯ​ទៀត​ចូល​ផ្សំ​គំនិត"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ thesun   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម