ប្រទេសដែលពេញដោយការច្នៃប្រឌិត សូម្បីតែស្រែ ក៏ជប៉ុនមិនចោលសិល្បៈដែរ
- 2018-08-16 13:23:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសដែលពេញដោយការច្នៃប្រឌិត សូម្បីតែស្រែ ក៏ជប៉ុនមិនចោលសិល្បៈដែរ
ចន្លោះមិនឃើញ
ជារៀងរាល់ឆ្នាំនៅក្នុងវេលានេះប្រជាពលរដ្ឋភូមិ Inakadate ក្នុងខេត្ត Aomori របស់ប្រទេសជប៉ុនបានផ្លាស់ប្តូរវាលស្រែរបស់ពួកគេទៅជាផ្ទាំងទស្សនីយភាពសិល្បៈដ៏ល្អអស្ចារ្យ។ រូបភាពនេះ គឺជាការប្រារព្ធខួបលើកទី 90 នៃស្លាប់របស់សិល្បករគំនូរតុក្កតា និងជាផលិតករភាពយន្ត Osamu Tezuka ។
Tezuka កើតនៅឆ្នាំ 1928 និងបានស្លាប់ទៅវិញនៅថ្ងៃទី ១៩ កុម្ភៈ ១៩៨៩ ដោយជំងឺមហារីកក្រពះ។នៅក្នុងជីវិតរបស់លោក លោកបានផលិតខ្សែភាពយន្តល្បីៗជាច្រើនដូចជា “Tetsuwan Atom (Astro Boy)”, “Ribon no Kishi” , “Jungle Taitei” និង “Black Jack” ជាដើម។
និយាយពីរូបភាពសិល្បៈតុក្កតាដែលយកលំនាំតាមតុក្កតា Comic Book របស់ជប៉ុន ដែលឃើញក្នុងវាលស្រែនេះ ដើម្បីធ្វើវាបាន គឺគេជ្រើសរើស ពូជស្រូវខុសៗ គ្នា យកមកដាក់ដាំទៅតាមគំនរប្លង់ ដោយចាប់ផ្ដើមនៅដើមខែមិថុនា។ ប្រហែល ១ ខែក្រោយមក ស្រូវក៏ចាប់ផ្ដើមលូតលាស់យឺត រហូតពេញ រំលេចចេញស្នាដៃសិល្បៈក្នុងស្រែដូចប្រិយមិត្តបានឃើញ។
សម្រាប់ភ្ញៀវទេសចរក្រៅស្រុក ដែលមានបំណងទៅទស្សនារូបភាពសិល្បៈក្នុងស្រែនេះនៅប្រទេសជប៉ុន អាចទៅលេងក្នុងចន្លោះខែកក្កដា ដល់ខែសីហានេះតែម្ដង៕