ល្បីថា MacBook ឆ្នាំ ២០១៨ ក្ដៅ​ខ្លាំង សាកយកចៀនស៊ុតម្ដងមើល

  • 2018-08-17 01:58:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ឃើញ​ថា​ MacBook Pro ស៊េរី​ថ្មី​ដែល​ប្រើ​ CPU Core i9 ងាយ​នឹង​ឡើង​កម្ដៅ​ពេល​បំពេញ​កិច្ចការ​ធំៗ​ អ្នក​ផលិត​វីដេអូ​ YouTube មួយ​រូប​ បាន​សាក​ល្បង​យក​កុំព្យូទ័រ​តម្លៃ​រាប់​ពាន់​ដុល្លារ​នេះ យក​ធ្វើ​ជា​ចង្ក្រាន​ចម្អិន​ស៊ុត។

ដំបូង​គេ​បាន​កំណត់​ឲ្យ​កុំព្យូទ័រ​ដំណើរ​ការ​ខ្លាំង​ ដោយ​ដាក់​ឲ្យ​ Export វីដេអូ​កម្រិត​ 4K ក្នុង​កម្មវិធី​ Adobe Premiere។ ពេល​ឡើង​កម្ដៅ​ហើយ​គេ​ក៏​បាន​យក​​ប្រេង​ឆា​ និង​កង​រង្វង់​មួយ​ រួច​គោះ​ស៊ុត​ចូល។ កុំព្យូទ័រ​បាន​ឡើង​កម្ដៅ​ខ្ពស់​​រហូត​ដល់​ ៤៥ អង្សា​សេ​ អំឡុង​ពេល​កំពុង​បំពេញ​ប្រតិបត្តិការ។

ចំណាយ​ពេល​ចម្អិន​​អស់​​ប្រមាណ​ ៦ ម៉ោង​ស៊ុត​ក៏​បាន​ប្រែ​រូបរាង ដោយ​មាន​លេច​ចេញ​ជា​​ផ្ទៃ​ពណ៌​ស​ខ្លះៗ​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ឆ្អិន។ ​កុំព្យូទ័រ​ក៏​បាន​ថយ​ចុះ​កម្ដៅ​ ហើយ​ការ​​សាក​ល្បង​ក៏​ត្រូវ​បិទ​បញ្ចប់​ត្រង់​នេះ។

គួរ​ដឹង​ថា​វីដេអូ​នេះ​បាន​បង្ហោះ​ឡើង​ មុន​នឹង​ការ​បញ្ចេញ​កំណែ​ទម្រង់​ជួសជុល​ការ​ឡើង​កម្ដៅ​នៃ​ MacBook Pro ឆ្នាំ​ ២០១៨ ពី​ក្រុមហ៊ុន​ Apple៕​​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម