មកមើលទិដ្ឋភាពដំឡើង និងបាក់ស្ពានទម្ងន់ ៩៥០តោន ក្នុងរដ្ឋ Florida (មានវីដេអូ)

  • 2018-08-17 02:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យ Florida International University ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក ទើប​តែ​បាន​បញ្ចេញ​វីដេអូ​នៃ​ការ​ដំឡើង​ស្ពាន​ថ្មើរ​ជើង ដែល​បាន​បាក់​ស្រុត​នៅ​លើ​ផ្លូវ​មមាញឹក​មួយ កាល​ពី​ខែ​មីនា កន្លង​ទៅ​នេះ។

នៅ​ក្នុង​ខ្សែ​វីដេអូ​នោះ គេ​បាន​ឃើញ​ក្រុម​កម្មករ​កំពុង​ធ្វើ​ការ​យ៉ាង​ញាប់​ដៃ​ជើង ទៅ​លើ​ស្ពាន​ទម្ងន់​រហូត​ដល់​ទៅ ៩៥០តោន មុន​ពេល​វា​បាក់​ស្រុត កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា និង​សម្លាប់​មនុស្ស​ចំនួន ៦នាក់។

ជាមួយ​គ្នា​នេះ​ដែរ យ៉ាង​ហោច​ណាស់​មាន​ឡាន​ចំនួន ៨ គ្រឿង ដែល​ស្ថិត​នៅ​ក្រោម​ស្ពាន​ត្រូវ​បាន​កម្ទេច និង​មនុស្ស ៩ នាក់​ផ្សេង​ទៀត​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

វីដេអូ​នោះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​រូបថត​ដែល​ថត​ដោយ​កាមេរ៉ា​របស់​សាកលវិទ្យាល័យ​ខាង​លើ នៅ​ចន្លោះ​ថ្ងៃ​ទី១ និង ទី១៩ ខែ​មីនា៕

សូម​ទស្សនា​វីដេអូ​ដំឡើង និង​បាក់​ស្ពាន​នោះ៖

ចុចអាន៖ រន្ធត់ណាស់! បាក់ស្ពានក្បែរសាកលវិទ្យាល័យ ក្នុងរដ្ឋ Florida ស្លាប់និងរបួសច្រើននាក់ (មានវីដេអូ)

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី