សម្ដីពិតៗពីសិស្សបាក់ឌុប៥រូប ប្រាប់គន្លឹះសំខាន់ត្រូវត្រៀម ២ថ្ងៃមុនប្រឡង (វីដេអូ)

  • 2018-08-17 02:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សិស្ស​​បាក់​ឌុប​ចំនួន​ ៥ រូប ​បាន​ចែក​រំលែក​អំពី​អ្វី​ដែល​ត្រូវ​ត្រៀម ៥យ៉ាង មុន​ថ្ងៃ​ប្រឡង នៅថ្ងៃទី ២០ សីហា ឆ្នាំ ២០១៨ ខាង​មុខ​នេះ​។ ចង់ដឹង​ថា​ ពួកគាត់ ​បាន​ត្រៀម​អ្វី​ខ្លះ​ សូម​តាម​ដាន​អាន​ និង​ទស្សនា​ខាងក្រោម​នេះ ៖

  • ត្រៀម​កាត​សិស្ស ដាច់​ខាត​កុំ​ឲ្យភ្លេច​

  • ទិញប៊ិចបន្ទាត់ឲ្យហើយ ប៊ិចត្រូវពណ៌ដូចគ្នា

  • មិនចេញក្រៅ គ្មានការជួបជុំជាមួយមិត្តភក្តិផឹកស៊ី ជៀសវាង​គ្រោះថ្នាក់ជាយថាហេតុ

  • មិនញ៉ាំអាហារផ្អាប់ ម្ជូរអ្វីឡើយ

  • ​ថែរក្សាសុខភាព​ ញ៉ាំ និងគេងឲ្យគ្រប់គ្រាន់

  • សម្រួល​អារម្មណ៍​កុំ​ឲ្យ​ភ័យ​ បើ​ភ័យ​គួរតែ​ស្ដាប់​ចម្រៀង​ណា​ដែល​ចូលចិត្ត ឬផឹកទឹកតែ ឬទៅ​លំហែកាយតាម​មាត់​ទន្លេ ។

យ៉ាងណាមិញ បើប្រិយមិត្តមានអ្វីបន្ថែម សូម​ចែករំលែក​ដល់​ប្អូនៗទី១២ ដែល​កំពុងត្រៀម​ខ្លួន​ឡើងជ្រុញនាថ្ងៃចន្ទ សប្ដាហ៍ក្រោយនេះ។

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី