Nicki Minaj អរគុណ BTS សម្រាប់​ក្ដីស្រឡាញ់ចំពោះ​អាល់ប៊ុម​ថ្មី​របស់​នាង

  • 2018-08-17 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​សីហា​នេះ ក្រុម​ចម្រៀង BTS បាន​បង្ហាញ​ការ​ស្រឡាញ់​របស់​ពួកគេ​ទៅ​កាន់​ តារា​ចម្រៀង Nicki Minaj តាម​រយៈ​បណ្ដាញ​សង្គម Twitter។

ជាមួយ​នឹង​តំណ​ភ្ជាប់​ពី​អាល់ប៊ុម​ថ្មី "Queen” របស់​នាង គណនី​របស់​ក្រុម​ចម្រៀង​ប្រុស​រូប​នេះ បាន​ចែកចាយ​បន្ត ជាមួយ​នឹង​ពាក្យពេចន៍​ថា៖ "ស្រឡាញ់​អាល់ប៊ុម​ថ្មី​របស់ Nicki”។ ជាមួយ​គ្នា​នោះ​ដែរ មិន​យូរ​ប៉ុន្មាន តារា​ចម្រៀង​រ៉េប​រូប​នេះ ក៏​បាន​ឆ្លើយ​តប​វិញ​​យ៉ាង​គួរ​ឲ្យ​ស្រឡាញ់​ថា៖ "ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា។ អរគុណ​​ហើយ"។

បន្ថែម​ពី​នេះ​ទៀត អរគុណ​ចំពោះ​ការ​ស្រឡាញ់​របស់​ក្រុម BTS ដែល​បាន​ធ្វើ​ឲ្យ​អាល់ប៊ុម​ថ្មី​របស់ Nicki Minaj ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ប្រទេស​កូរ៉េ​ផង​ដែរ។ តារា​ចម្រៀង​ Nicki Minaj រួម​នឹង​អាល់ប៊ុម​ថ្មី​របស់​នាង បាន​ឡើង​​ដល់​តារាង​កំពូល​ទាំង ១០ របស់ Melon's Real-Time Search Ranking ដោយ​សារ​តែ​ការ​ចែករំលែក និង​គាំទ្រ​តាម​រយៈ Twitter នេះ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា