​​ស្ងាត់​ៗ តារា​ជើង​ចាស់ អម្ពរ​ ទេ​វី មក​ស្រុកខ្មែរម្ដង​ទៀត

  • 2018-08-17 02:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់ អ្នក​នាង អម្ពរ​ទេវី ​​បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​ លើ​​ទឹក​ដី​ប្រទេស​កម្ពុជា​កាល​ពី​ម្សិល​មិញ ធ្វើ​ឲ្យ​អ្នក​​គាំ​ទ្រ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ការ​ត្រលប់​មក​លើក​នេះ ត្រូវ​បាន​គេ​ដឹង​ថា អ្នក​នាង​​មក​ដើម្បី​ថត​ភាព​យន្ត​ឲ្យ​ស្ថានីយ​ទូរទស្សន៍​មួយ។

​បើ​តាម​ប្អូន​ស្រី​​អ្នក​នាង អម្ពរ​ទេវី ប្រាប់​ថា ភាព​យន្ត​ថ្មី​នោះ​ ​មាន​ចំណង​ជើង​ "ម្ចាស់​ក្រោល​ដំ​រី​" ​ជា​ប្រភេទ​សាច់​រឿង​និយាយ​ពី​មនុស្ស​ និង​សត្វ​ព្រៃ ហើយ​​អ្នក​នាង​ ដើរ​ជា​​តួ​អង្គ​ម្ដាយ ដែល​គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​ដើម​ឆ្នាំ​ ២០១៩​ ។ ​

ដៃ​គូ​សម្ដែង​យ៉ាង​ស័ក្ដិសម​របស់​លោក ​ទេព រិន​ដា​រ៉ូ មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ រយៈ ពេល​មួយ​ខែ ដើម្បី​ថត​ខ្សែ​ភាព​យន្ត​ និង​​ដើរ​កម្សាន្ត​ជាមួយ​សាច់​ញាតិ​ផង។ វត្តមាន​លើក​នេះ សា្វមី​របស់​​តួ​អង្គ​ក្នុង​រឿង​ "​ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី​" មិន​បាន​មក​ជាមួយ​នោះ​ទេ ដោយ​អ្នក​នាង មក​ជាមួយ​កូន​ៗ​ប៉ុណ្ណោះ៕​​​

រូបភាព៖ ​FB Ampor Tevi

អត្ថបទ៖ លឹម សុនា