ក្បួនដង្ហែយោធារបស់ ត្រាំ ត្រូវពន្យាដល់ឆ្នាំ២០១៩ ព្រោះការចំណាយលើសដល់ ៦៦៦%

  • 2018-08-17 02:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការពារជាតិ​អាមេរិក បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​ពន្យារ​ពេល​ក្បួន​ដង្ហែ​យោធា រហូត​ដល់​ឆ្នាំ២០១៩ ស្រប​ពេល​ដែល​មាន​របាយការណ៍​បង្ហាញ​ថា ការ​ចំណាយ​សម្រាប់​គម្រោង​មួយ​នេះ​កើន​ឡើង​ខ្លាំង​លើសលប់។

សារព័ត៌មាន AP បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ប៉ាន់ប្រមាណ​តម្លៃ​សម្រាប់​ក្បួន​ដង្ហែ​យោធា​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​ត្រូវ​បាន​គ្រោង​ទុក​សម្រាប់​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា នៅ​ក្នុង​ទីក្រុង Washington បាន​កើន​ឡើង​បន្ថែម ៨០លាន​ដុល្លារ​ទៀត។

កាល​ពី​ខែ​មុន កាសែត Military Times បាន​រាយការណ៍​ថា ការ​ប៉ាន់ប្រមាណ​ដំបូង​នៃ​ការ​ចំណាយ​ក្នុង​ក្បួន​យោធា​នេះ គឺ ១២លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ មន្ត្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP ថា គម្រោង​ថ្មី​អាច​ត្រូវ​ចំណាយ ៩២លាន​ដុល្លារ ដែល​ចំនួន​នេះ​គឺ​កើន​ឡើង​រហូត​ដល់​ទៅ ៦៦៦ភាគរយ។

មន្ត្រី​ដដែល​បាន​និយាយ​ថា លុយ​ប្រហែល ៥០លានដុល្លារ នឹង​ត្រូវ​ចំណាយ​ទៅ​លើ​មន្ទីរ​បញ្ចកោណ Pentagon សម្រាប់​ឧបករណ៍​បរិក្ខារ , បុគ្គលិក និង​ការ​ចំណាយ​ផ្សេង​ទៀត​សម្រាប់​ក្បួនដង្ហែ​នោះ។ លុយ​ដែល​នៅ​សល់​នឹង​ត្រូវ​ចំណាយ​លើ​ភ្នាក់ងារ​ផ្សេង​ទៀត រួម​ទាំង​សន្តិសុខ​ផង​ដែរ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ លោក Mick Mulvaney នាយក​ការិយាល័យ​ផ្នែក​គ្រប់គ្រង និង​ថវិកាជាតិ ប្រចាំ​នៅ​សេតវិមាន បាន​ដាក់​តម្លៃ​នៃ​ការ​ចំណាយ​ចន្លោះ​ពី ១០ ទៅ ៣០ លាន​ដុល្លារ​ប៉ុណ្ណោះ៕

ប្រភព៖ USAtoday   ប្រែ​សម្រួល៖ សេង ឡុង