បងប្រុស Messi ត្រូវកាត់ឲ្យជាប់គុកជាង២ឆ្នាំពីបទកាន់កាប់កាំភ្លើងខុសច្បាប់
- 2018-08-17 02:49:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងប្រុស Messi ត្រូវកាត់ឲ្យជាប់គុកជាង២ឆ្នាំពីបទកាន់កាប់កាំភ្លើងខុសច្បាប់
ចន្លោះមិនឃើញ
Matias Messi បងប្រុសបង្កើតរបស់ Lionel Messi ខ្សែប្រយុទ្ធ Barcelona ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះកាលពីថ្ងៃម្សិលមិញពីបទកាន់កាប់អាវុធខុសច្បាប់។
យ៉ាងណាបុរសវ័យ៣៥ឆ្នាំមិនចាំបាច់បញ្ជូនទៅឃុំឃាំងនោះទេ តែត្រូវបំពេញកាតព្វកិច្ចសង្គមជំនួសវិញក្រោមការត្រួតពិនិត្យពីព្រះរាជអាជ្ញា។ កាំភ្លើងបានរកឃើញកាលពីឆ្នាំមុន នៅពេលដែលបងប្រុសរបស់ Messi ជិះទូកហើយជួបគ្រោះថ្នាក់បុកច្រាំងទន្លេ Parana។
បុរសវ័យ៣៥ឆ្នាំកាលណោះបានរបួសចាក់ឆ្អឹងថ្គាមហើយត្រូវឃាត់ខ្លួន និងបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យនៃខេត្ត Santa Fe ស្ថិតក្នុងប្រទេសអាហ្សង់ទីន។ ទោះជា Matias Messi បដិសេធថាមិនបានកាន់កាប់កាំភ្លើងតែយ៉ាងណាពេលនេះតុលាការបានកាត់ទោសរួចហើយ ដោយរូបគេត្រូវស្ថិតនៅក្នុងការឃ្លាំមើល២ឆ្នាំកន្លះដើម្បីកែខ្លួន៕