បាក់ឌុបឆ្នាំនេះ អស់បារម្ភរឿងហូបចុក ស្នាក់នៅឡើងថ្លៃហើយ ក្រោយក្រសួងចេញបម្រាមនេះ

  • 2018-08-17 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ទេសចរណ៍​បាន​ចេញ​សេចក្ដី​ណែនាំ ស្ដី​ពី​ការ​ហាម​មិន​ឲ្យ​ម្ចាស់​អាជីវកម្ម​ដំឡើង​ថ្លៃ​សេវាកម្ម​លើ​សេវា​​ហូបចុក ស្នាក់នៅ អំលុង​ពេល​សិស្ស​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ចាប់ពី​សប្ដាហ៍​ក្រោយ​តទៅ។

ការ​ណែនាំ​នេះ ក្រសួង​ទេសចរណ៍​ធ្វើ​ឡើង ខណៈ​សិស្សានុសិស្ស និង​ក្រុម​ការងារ​រៀបចំ​ការ​ប្រលង នឹង​ធ្វើ​ដំណើរ​មក​តាម​ទីតាំង​មណ្ឌល​ប្រលង សម្រាប់​ត្រៀម​ប្រលង​បាក់ឌុប ក្នុង​សម័យ​ប្រលង ២០ ដល់ ២១ សីហា ២០១៨។

ក្នុង​លិខិត​ណែនាំ​របស់​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់​ថា ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ​ សូម​រក្សា​តម្លៃ​សេវាកម្ម​របស់​ខ្លួន មាន​ដូចជា កន្លែង​លក់ដូរ​របស់​ហូបចុក និង​ស្នាក់​នៅ។

លិខិត​ក្រសួង​ទេសចរណ៍​ ក៏​បាន​ស្នើ​ឲ្យ​ម្ចាស់​អាជីវកម្ម ពិនិត្យ​សេវាកម្ម​ដើម្បី​ធ្វើការ​បញ្ចុះតម្លៃ តាម​លទ្ធភាព ដែល​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​សម្រួល​ដល់​សិស្សានុសិស្ស អាណាព្យាបាល និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់។

សូម​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឆ្នាំ២០១៨ ខាង​មុខ​នេះ សិស្ស​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ ចំនួន​១១៧០៦១នាក់។

មណ្ឌល​ប្រឡង​មាន​ ចំនួន​១៩៥​មណ្ឌល​ ក្នុង​នោះ​មណ្ឌល​ប្រឡង​ ថ្នាក់​វិទ្យាសាស្ត្រ​ មាន​ចំនួន​៩៩​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ មាន​ចំនួន​៩៦ មណ្ឌល ដែល​ចែក​ជា ៤ ៧១៦បន្ទប់។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម