យុវជន​៣​នាក់​របស់ ថៃហ្គ័រ ​ទៅ​ហ្វឹកហាត់​២​សប្ដាហ៍​នៅ​ប្រទេស​ជប៉ុន

  • 2018-08-17 04:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​អង្គរថាយហ្គឺរ ​បាន​បញ្ជូន​យុវជន​៣​នាក់​របស់​ខ្លួន ​ដើម្បី​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​រយៈ​ពេល​២​សប្ដាហ៍​ជាមួយ​ថ្នាល​យុវជន​នៅ​ទី​នោះ។

កីឡាករ​ទាំង​៣​នាក់​ខាង​លើ​នេះ​រួម​មាន ចិន ណារក្ស សុវណ្ណ ដូណា ​និង​ភាព ចាន់ដេវីត។ ពួកគេ​ទាំង​បី​នាក់​បាន​ចាកចេញ​ពី​កម្ពុជា​ល្ងាច​ម្សិលមិញ​នៅ​ព្រលាន​យន្ដហោះ​សៀមរាប ​ហើយ​បាន​ទៅ​ដល់​ប្រទេស​ជប៉ុន​ដោយ​សុវត្ថិភាព​ហើយ។ ​ការ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​នេះ ពួកគេ​នឹង​ចូល​រួម​ជាមួយ​សាលា​បាល់ទាត់​ Vivaio Funabashi S.C ​និង​មាន​ឱកាស​បាន​ទៅ​ទស្សនៈ​កិច្ច​ក្លឹប​កំពូល​ជប៉ុន​ផង​ដែរ។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្លឹប​មាន​ម្ចាស់​ជា​ជន​ជាតិ​ជប៉ុន​នេះ បាន​បញ្ជូន​កីឡាករ​របស់​ខ្លួន​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន។ ខណៈ ដែល​លើក​ដំបូង​កន្លង​ទៅ ​គឺ​កីឡាករ ភាព ចាន់ដេវីត ​មាន​ឱកាស​ទៅ​ជប៉ុន​ដក​ស្រង់​បទ​ពិសោធ​១​សប្ដាហ៍ ​នៅ​ឆ្នាំ​២០១៧ ​ហើយ​ក៏​បាន​ជួប​ជាមួយ​ខ្សែ​ប្រយុទ្ធ ​ចាន់ វឌ្ឍនាកា ​គ្រា​រូបគេ​លេង​នៅ​ក្លឹប​ Fujieda MYFC ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ