YouTube លុប​ចោល​វីដេអូ Trailer រឿង "The Nun” ព្រោះ​វា​គួរ​ឲ្យ​ខ្លាច​ពេក (មាន​វីដេអូ)

  • 2018-08-17 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិប​សាយ​វីដេអូ​យក្ស YouTube បាន​ហាមឃាត់​​មិន​ឲ្យ​វីដេអូ​ Trailer ខ្នាត​ខ្លី​លក្ខណៈ​ជា ad ថ្មី​មួយ​របស់​រឿង "The Nun” ដាក់​នៅ​លើ​​វិប​សាយ​នេះ​ទេ ដោយ​សារ​តែ​មាន​លក្ខណៈ​ពញ្ញាក់​ខ្លាំង​ហួស​ហេតុ​ពេក​អាច​ធ្វើ​ឲ្យ​​អ្នក​មើល​ខ្លះ​មាន​បញ្ហា​សតិ​អារម្មណ៍។

កាល​ពី​សប្ដាហ៍​មុន​នេះ​ YouTube បាន​លុប​ចោល​វីដេអូ Trailer នេះ​តែ​ម្ដង​ចេញ​ទោះ​បី​ជា​វីដេអូ​នេះ​មាន​រយៈ​ពេល​តែ​ ៦​វិនាទី​ក្ដី ដោយសារ​តែ​វា​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ពេក។ ក្នុង​រយៈ​ពេល​៤​វិនាទី​ដំបូង​ វីដេអូ​នេះ​មាន​តែ​ពណ៌​ខ្មៅ​ តែ​ប៉ុណ្ណោះ​ហើយ​ក្រោយ​មក​ក៏​មាន​លោត​ចេញ​ផ្ទាំង​បិទ​សំឡេង ហើយ​ក៏​បើក​សំឡេង​វិញ​ បន្ទាប់​មក​ស្រាប់​តែ​​ខ្មោច​ដូន​ជី​នោះ​ចេញ​មក​បន្លាច​អ្នក​មើល គួរ​ឲ្យ​ខ្លាច។ បើ​សិន​ជា​អ្នក​ទស្សនា​វីដេអូ​នេះ​មាន​ជំងឺ​បេះ​ដូង ប្រហែល​ជា​អាន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ព្រោះ​វា​គួរ​ឲ្យ​ខ្លាច​ខ្លាំង​។

ទោះ​បី​ជា​វីដេអូ​នេះ​ត្រូវ​បាន​ហាម​ឃាត់​ពី​ YouTube ក៏​ពិត​មែន ប៉ុន្តែ​អ្នក​អាច​ទស្សនា​វីដេអូ​នៅ​ទី​នេះ បើ​សិន​ជា​ក្លាហាន។ គូស​បញ្ជាក់​ដែរ​ថា វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ​ដោយ​ Channel ផ្សេង​ទៀត​មិន​មែន​ជា Channel របស់​រឿង "The Nun” នោះ​ទេ ហើយ​អាច​នឹង​ត្រូវ​លុប​ចោល​នៅ​ពេល​ណាមួយ។

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​នេះ​ខាង​ក្រោម៖

ប្រភព៖ Hellogiggles   ប្រែ​សម្រួល៖ ធារ៉ូ