ញាក់​សាច់ ពេល​ដឹង​តម្លៃ Angelina ចំណាយ​លើ​កូនៗ ក្នុង​ ១ ឆ្នាំៗ

  • 2018-08-17 03:53:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​បច្ចុប្បន្ន តារា​សម្ដែង Brad Pitt មាន​ប្រាក់​ចំណូល​ ៣១៥,៥ លាន​ដុល្លារ ខណៈតារា​សម្ដែង Angelina Jolie រក​បាន ២៣៩ លាន​ដុល្លារ​។ ទោះ​ជា​ប្រាក់​ចំណូល​មាន​ច្រើន​យ៉ាង​នេះ​ក្ដី ការ​ចិញ្ចឹម​បីបាច់​កូន​ៗ និយាយ​ចំពោះ​ពួក​គេ​គឺ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់​ណាស់។ ងាក​ចេញ​ពី​បញ្ហា​ជុំវិញ​រឿង​ផ្គត់ផ្គង់​កូនៗ​របស់​តារា​សម្ដែង​ទាំង ២​នេះ​វិញ ខាង​គេហទំព័រ​របស់ The People កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ទម្លាយ​ពី​តម្លៃ​ដ៏​ច្រើន​ដែល​ចំណាយ​លើ​ការ​ផ្គត់ផ្គង់​កូន​ៗ​របស់​ពួក​គេ។

១. ជួល​អ្នក​មើល​ថែ​កូនៗ (២៨០ ០០០ដុល្លារ ក្នុង ១​ ឆ្នាំ)

បើ​តាម​លោក​ស្រី  Lindsey Thomason នាយក​ប្រតិបត្តិ​សមាគម​គណៈ​មេធាវី​នៃ​ទីក្រុង Los Angeles បាន​បញ្ជាក់​ប្រាប់​ថា សម្រាប់​ការ​ជួល​អ្នក​មើល​ថែ​កូន​ៗ​ពេញ​ម៉ោង អាច​ចំណាយ​រហូត​ដល់ ១៤០ ០០០ ដុល្លារ​ក្នុង​ ១ ឆ្នាំ នេះ​មិន​រាប់​បញ្ចូល​ថ្លៃ​ធានារ៉ាប់រង​សុខភាព និង​ការ​ស្នាក់​នៅ​ផង ដែល​ត្រូវ​ចំណាយ​ពី​ចន្លោះ ២០០ ទៅ ៤០០ ដុល្លារ​ថែម​ទៀត​នោះ។ សម្រាប់​គ្រួសារ​ធំ​ដូច​តារា​សម្ដែង Angelina និង Brad Pitt នេះ ជា​ញឹកញាប់ ត្រូវ​ជួល​យ៉ាង​ហោច​ណាស់​អ្នក​មើល​ថែ​ចំនួន ២​នាក់ ដូច្នេះ​ហើយ សម្រាប់​ថ្លៃ​គឺ​កើន​ឡើង​គុណ​នឹង ២។

២. ការ​សិក្សា (១០០ ០០០ ដុល្លារ​ក្នុង​ ១ ឆ្នាំ)

កាល​ពី​ឆ្នាំ ២០១៦ តារា​សម្ដែង Angelina Jolie បាន​និយាយ​ប្រាប់​កម្មវិធី "Woman's Hour” របស់​ទូរទស្សន៍ BBC ថា៖ "រាល់​កូនៗ​ទាំង​អស់ សិក្សា​ភាសា​ផ្សេង​ៗ​គ្នា។ Shiloh រៀន​ភាសា​ខ្មែរ Pax រៀន​ភាសា​វៀតណាម Maddox រៀន​ភាសា​អាល្លឺម៉ង់ និង​រុស្សី Zahara រៀន​ភាសា​បារាំង Vivienne ចាប់​អារម្មណ៍​រៀន​ភាសា​អារ៉ាប់ និង Knox រៀន​ភាសា​កាយ​វិការ"។ ចំពោះ​ការ​ចំណាយ​ទាំង​អស់ មិន​ក្រោម ១០០ ០០០​ ដុល្លារ​នោះ​ទេ​ ក្នុង​១ ឆ្នាំ​ៗ។

៣. ជួល​យន្តហោះ​ផ្ទាល់​ខ្លួន​សម្រាប់​ដើរ​កម្សាន្ត (៣៦ ០០០ ដុល្លារ ក្នុង​ ១ ដង)

បើ​តាម​លោក Bruce Givner មេធាវី​ខាង​ពន្ធ បាន​និយាយ​ថា យន្ត​ហោះ​ពិសេស​ថ្នាក់​កំពូល ពី​ទីក្រុង​ឡុងដុង ទៅ​ទីក្រុង Los Angeles មាន​តម្លៃ ១២ ០០០ ដុល្លារ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ក្រុម​គ្រួសារ​ដ៏​ធំ​របស់​តារា​សម្ដែង​ទាំង​ ២​រូប​នេះ តម្លៃ​អាច​ឡើង​ដល់​គុណ​នឹង ២ ឬ​គុណ​នឹង​៣​ឯ​ណោះ។

៤. អង្គរក្ស​ (១,៥ លាន​ដុល្លារ ក្នុង ១ ឆ្នាំ)

បើ​តាម​លោក Bruce Givner ដដែល​បាន​បញ្ជាក់​បន្ថែម​ថា សម្រាប់​អង្គរក្ស​ម្នាក់ អាច​ស៊ី​ថ្លៃ​រហូត​ដល់ ៥០ ០០០ ដុល្លារ​ក្នុង ១ ឆ្នាំ ប៉ុន្តែ​តម្លៃ​នេះ នឹង​ត្រូវ​កើន​ឡើង ប្រសិន​បើ​ពួកគេ​ជួល​តាម​រយៈ​ឈ្មួញ​កណ្ដាល ឬ​ជួល​ពី​មនុស្ស​ច្រើន​ជាង​មួយ​នាក់។

៥. មេ​ចុងភៅ (២០០ ០០០ ដុល្លារ​ក្នុង ១ ឆ្នាំ)

មេធាវី​ខាង​ពន្ធ​រូប​នេះ បាន​និយាយ​ទៀត​ថា ចំពោះ​តារា​ដែល​ល្បីល្បាញ ជា​ធម្មតា​ជួល​មេ​ចុងភៅ​យ៉ាង​តិច​ណាស់​ក៏​ម្នាក់​ដែរ ហើយ​ការ​ចំណាយ​គឺ​ពី​ចន្លោះ ១០០ ០០០ ទៅ ២០០ ០០០ ដុល្លារ​ក្នុង ១ ឆ្នាំ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម