មិនយូរទេ សុខ ពិសី អាចនឹងបើកចំហរឿងភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែផលិតកម្មដូច សុគន្ធកញ្ញា

  • 2018-08-17 04:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​យូរ​ទៀត​នោះ​ទេ​តារា​ចម្រៀង​​​ សុខ ពិសី នឹង​បើក​ចំហ​រឿង​ភ្ជាប់​ពាក្យ​ ឬ ចូល​រោង​ការ​​ជាមួយ​កូន​ប្រុស​ថៅ​កែ​​សាន់ដេ​​នៅ​ថ្ងៃ​ណា​មួយ​​ ដូច​ ឱក សុគន្ធកញ្ញា និង​ ប្អូនប្រុស​​ម្ចាស់​ផលិតកម្ម​ហង្ស​មាស​ដែរ។នេះ​បើ​​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ។

ប្រភព​ដដែល​អះ​អាង​ថា សុខ ពិសី និង ឡាយ​​ សុខចំរើន មាន​ទំនាក់​​ទំនង​ស្នេហា​ជាមួយ​គ្នា​​ច្រើន​ឆ្នាំ​ដែរ​ហើយ​ តាំង​ពី​​ចូល​ផលិតកម្ម​សាន់​ដេ​ តែ​ព្យាយាម​លាក់​បាំង​​ព្រោះ​ខ្លាច​ធ្លាក់​ប្រជា​ប្រិយភាព​ប្រសិន​បើ​​​បង្ហាញ​មុខ​ប្រុស​ស្នេហ៍​ជា​សាធារណៈ។ ប៉ុន្តែ​គ្រប់​យ៉ាង​មិន​អាច​លាក់​បាំង​​យូរ​តទៅ​​ទៀត​បាន​ទេ នាង នឹង​​ប្រកាស​​ឲ្យ​​អ្នក​គាំទ្រ​បាន​ដឹង​​ តែ​រង់ចាំ​​ពេល​វេលា​ដ៏​សម​ស្រប​ណា​មួយ​សិន។

ការ​មិន​ទាន់​ប្រកាស​​ចំណង​ស្នេហ៍​ជា​សាធារណៈ​​​ជា​មួយ ឡាយ សុខចំរើន ដោយ​សារ​តែ​​ ពិសី យល់​​ថាវ័យ​នាង ​ពេល​នេះ​​មិន​ទាន់​ឈាន​ដល់​ខ្ទង់​៣០ រង់​ចាំ​បន្តិច​ទៀត​ក៏​មិន​ហួស​ពេល​ដែរ។

ឡាយ សុខចំរើន​

ទោះ​បី​ជា​មាន​ការ​អះ​អាង​ពី​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​យ៉ាង​នេះ​ក្ដី​​ សុខ ពិសី និង ឡាយ សុខចំរើន មិន​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​​បាន​ទេ ដោយ​ទូរស័ព្ទ​មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន។ ស្រប​ពេល​​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ថា ខណៈ​ពេល​នេះ​​​អ្នក​ទាំង​ពីរ​កំពុង​តែ​ដឹក​ដៃ​គ្នា​ទៅ​សាង​ភាព​ផ្អែម​ល្ហែម​នៅ​ប្រទេស​ថៃ៕​​

រូបថតមើលពីក្រោយ ដែលគេសង្ស័យថា សុខ ពិសី ជាមួយ ឡាយ សុខ ចំរើន (រូបថត៖ពីហ្វេសប៊ុក ឡាយ សុខចំរើន)
(រូបថត៖ពីហ្វេសប៊ុក ឡាយ សុខចំរើន)
(រូបថត៖ពីហ្វេសប៊ុក ឡាយ សុខចំរើន)

អត្ថបទ៖ ឆុង ស៊ីណាន