ប្លែក! អ្នកនិពន្ធ ម៉ីសន​​ សុធារី បញ្ចេញទស្សនៈជុំវិញភាពស្រស់ពីធម្មជាតិ និងការកែសម្ជស្ស (វីដេអូ)

  • 2018-08-17 07:06:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធ ម៉ី​សន ​សុ​ធា​រី ដែលមានស្នាដៃជាច្រើនក្នុងការតែងនិពន្ធនោះ បានចំណាប់អារម្មណ៍ទាក់ទងនឹងការកែសម្ជស្សវិញម្តង។ អ្នកស្រីថា វាមិនមែនជារឿងខុសឆ្គងនោះទេសម័យនេះទៅហើយមិនថាតែមនុស្សសាមញ្ញ និងអ្នកសិល្បៈទេ ម្នាក់ៗសុទ្ធសឹងតែចាប់អារម្មណ៍នឹងយកចិត្តទុកដាក់ចំពោះការថែទាំ ពិសេសភាពស្រស់នៅលើមុខមាត់​ និង​រូបរាងកាយ​។

សម្រាប់​អ្នកស្រីមនុស្ស​គ្រប់​គ្នា​មាន​សិទ្ធិគ្រប់​គ្រាន់ក្នុង​ការធ្វើ​មួយ​ដែល​យល់ថាមាន​សុភមង្គលសម្រាប់​ខ្លួន​ឯង​ ហើយ​ម្យ៉ាង​សម័យ​នេះ​ទៅ​ហើយយើង​ក៏​មិន​វាយតម្លៃ​ថា ការ​កែសម្ជស្ស​ជា​ជម្រើសមួយ​មិនល្អទេ សំខាន់​គ្រាន់​ថា​ការ​ជ្រើស​រើស​កែ​សម្ជស្ស​នោះ​ថា​តើ​វា​ចាំ​បាច់​ដែរ​ឬអត់​? ហើយ​ម្នាក់ៗ​ស្គាល់​ពាក្យ​ថា​សម្រស់​ហើយ​ឬនៅ? នៅពេលដែលយល់ច្បាស់ហើយ មានបំណងកែសម្ផស្សនោះ គួរតែរកកន្លែងមានទំនុក មិនប៉ះពាល់ដល់សុខភាព គឺទើបជារឿងចាំបាច់។

ម្ចាស់ស្នាដៃរឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" ផ្តាំថា ចូរ​កុំ​វាយ​តម្លៃ​សុភមង្គល​តែ​លើ​រូបកាយ​នៃ​សម្រស់​ខាងក្រៅបើ​ទោះ ជាការយល់​ដឹង​ខុសៗគ្នា​រវាង​មនុស្ស​ប្រុស​និងមនុស្ស​ស្រី​ជុំវិញ​ការ​ធ្វើ​ម៉េចឲ្យជោគ​ជ័យ​ក្នុង​ជីវិតគូស្រករនៃទំនាក់ទំនង​ស្នេហា​ភេទ​ផ្ទុយគ្នាអញ្ចឹង​បើ​យើង​យល់​ថា​សម្រស់​គឺ​ជាកត្តា​ដែល​ធ្វើឲ្យ​ទំនាក់​នង​នឹង​ល្អមាន​ សុភមង្គល​យើង​គួរ​គិតម្តងទៀតថា​តើ​ការ​គិត​របស់​យើងត្រឹម​ត្រូវ​ឬខុស?​ "គ្រាន់​តែ​អាច​និយាយ​បាន​ថា​សម្រាប់​ខ្ញុំ​សម្រស់​ជាអ្វី​មួយ​ដែល​ចាប់​ចិត្តយើងលឿន​មែន​ទែនព្រោះពេល​យើង​ជួប​អ្នក​ណា​ដំបូង​យើង​គ្មាន​ចាប់អារម្មណ៍​អ្វី ក្រៅ​ពី​សម្រស់​ទេប៉ុន្តែ​នូវក្រោយ​ពីសម្រស់​១០នាទី​​ ខ្ញុំ​ត្រូវការ​ដឹង​ពីភាព​ថ្លៃ​ថ្នូរ​និង​អាកម្បកិរិយារបស់​គាត់​ ដែល​នេះ​ជាលាក់​ខណ្ឌ័ទីពីរដើម្បី​ឃើញ​​​ហើយ​បើ​មាន​របស់​ទាំង​ហ្នឹងប្រហែល​ជាមាន​តម្លៃ​ជាង​១០នាទី​ខាងដើម​នេះ​"។​ នេះ​ទស្សនៈ​របស់លោកស្រី​ផ្ទាល់​ទាក់​ទងនឹងសម្រស់

ចង់ដឹងមតិយោបល់​លោកស្រី​យ៉ាងណា​ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍