ពាន​រង្វាន់ អាឃ្វ័ររៀស ​​ប្រកួត​១​ខែ ប្រាក់​រង្វាន់​ ៤ ៥០០​ដុល្លារ ​ចាប់​ផ្ដើម​ហើយ

  • 2018-08-17 07:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​មិន​អាជីព​ អាឃ្វ័ររៀស ​ឆ្នាំ​២០១៨ ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​របស់​ខ្លួន​ហើយ ​នៅ​ម្សិលមិញ​នេះ ​ដោយ​មាន​ក្រុម​ចូល​រួម​៥៦​ក្រុម ​ប្រកួត​តែ​១​ខែ​ប៉ុណ្ណោះ។

អ្នក​ស្រី គង់ កុសល ​នាយិកា​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន​​ខាង​លើ​នេះ ​បាន​បញ្ជាក់​ថា​៖ “យើង​មាន​មោទនភាព​ក្នុង​ការ​រៀប​ចំ​កម្មវិធី​បាល់ទាត់​នេះ។ វា​មិន​មែន​ត្រឹម​តែ​ការ​ប្រកួត​បាល់ទាត់​មួយ​មុខ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ឱកាស​មួយ​សម្រាប់​កីឡាករ​ដើម្បី​បញ្ចេញ​សកម្មភាព​និង​បង្ហាញ​ការ​ឱ្យ​តម្លៃ មិត្តភាព ការងារ​ជា​ក្រុម ​សាមគ្គីភាព ​និង​ការ​គោរព​គ្នា ​នៅ​លើ​ទីលាន​ផង​ដែរ”។

អ្នក​ស្រី គង់ កុសល

ពាន​រង្វាន់​ខាង​លើ​នេះ ​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​បាន​រង្វាន់ ៤ ៥០០​ដុល្លារ ​ក្រុម​ចំណាត់​ថ្នាក់​លេខ​២ ​ទទួល​បាន​រង្វាន់ ២ ២០០​ដុល្លារ ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣ ​ទទួល​បាន ១ ៥០០​ដុល្លារ ​និង​ក្រុម​លេខ​៤ ​ទទួល​បាន​៧៥០​ដុល្លារ។

នេះ​ជា​ការ​បង្កើត​ឆ្នាំ​ដំបូង​ហើយ​សម្រាប់​ពាន​រង្វាន់ អាឃ្វ័ររៀស ​ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​ពី​សំណាក់​ក្រុម​បាល់ទាត់​មិន​អាជីព​នៅ​កម្ពុជា។ ត្បិត​តែ​មិន​អាជីព​មែន ប៉ុន្តែ​ការ​ប្រកួត​ទាំង​អស់​នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​អាជ្ញាកណ្ដាល ​ដែល​ទទួល​ស្គាល់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា៕

អត្ថបទ៖ មុន្នីរម្យ